រក​ទីផ្សារ​មិន​បាន មាន​តែ​លក់​ឱ្យ​វៀតណាម

ខេត្តកំពត ៖ កាណូត​វៀតណាម​ជា​ច្រើន​គឿ​ង បាន​ចត​ជា​ហូរហែ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ចាំ​ទិញ​ស្រូវ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ចំណុច​ព្រែកអ​ន្សា ក្នុង​ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ។

លោក​ហ៊ួ ណាត ជា​អ្នក​ម្ចាស់​ដី​ជួល​ឱ្យ​ជនជាតិ​វៀតណាម ចត​កាណូត​ចាំ​ទិញ​ស្រូវ និង​ជា​អ្នក​ចាំ​ទិញ​ស្រូវ​ខ្លួនឯង​ផង បាន​និយាយ​ឱ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​បិទ​ច្រក​នាំ​ស្រូវ​ចេញ​នេះ រយៈពេល​មួយ​ខែ មិនដឹង​ពី​មូលហេតុ ។ ការ​បិទ​ច្រករបៀង​នេះ ធ្វើ​ឱ្យ​ស្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទះ​យក​ចេញ​ទៅ​ណា​មិន​រួច​សល់​កៀងគរ ប៉ុន្តែ​ឥឡូវនេះ ខាង​វៀតណាម​បាន​បើក​ច្រក​ឡើង​វិញហើយ ។

ពេល​ដែល​បាន​បើក​ច្រក​តាម​ផ្លូវទឹក​នេះ ទើប​មាន​កាណូត​វៀតណាម ចាំ​ទិញ​ស្រូវ​ជា​ធម្មតា​វិញ ។ លោក​ហ៊ួ​ណាត និយាយ​ថា ស្រូវ​នៅ​តែ​មាន​តម្លៃ​ថោក គឺ​ស្រូវ​អ៊ី​អ៊ែ​រ ១​គី​ឡ​ក្រាម តម្លៃ​៧៤០ ទៅ​៨០០​រៀល​តែ​ប៉ុណ្ណោះ ។ តាម​ស្រូវ​ល្អ ស្រូវ​ល្អ​គ្រាប់ ស្រូវ​អាក្រក់​។

លោក​និយាយ​ប្រាប់​ត្រង់​ៗ​ថា អ្នក​យក​ព័ត៌មាន ខ្ញុំ​មិន​ចង់​និយាយ​ទេ ព្រោះ​និយាយ​មិន​ដែល​ឃើញ​ផ្សាយ​អី ព្រោះ​កន្លង​មក ស្មុគស្មាញ​ណាស់ រី​។ ឯ​ផ្លូវ​ស្ពាន​តន់​ហន់ បន្តិច​ដាក់​កម្លាំង​នេះ​មក​ការពារ បន្តិច​ដាក់​កំលាំង​នោះ​មក​ការពារ ខ្លាច​រថយន្ត​ដឹកស្រូវ​បើក​ឆ្លងកាត់​បាក់​ស្ពាន ។

ចំណែកឯ​ពលរដ្ឋ​អ្នក​ប្រមូល​ផល​ស្រូវ​អ៊ី​អ៊ែ​របា​ន​ត្អូញត្អែ​ថា ធ្វើ​ស្រូវ​បាន​ហើយ រក​ទីផ្សា​មិន​បាន មាន​តែ​លក់​ឱ្យ​វៀតណាម​ចុះ​ទិញ​ដល់​ស្រែ​បាន​ត្រឹមតែ​៦០០​រៀល ។ ប្រជា​កសិក​ខ្មែរ​និយាយ​ថា មាន​ឃើញ​តែ​ក្រុម​ឈ្មួញ​វៀ​ណា​ម​ទេ ចាំ​ទិញ​ស្រូវ ហើយ​ក៏​ឱ្យ​តម្លៃ​ថោក​ផង​ដែរ ។

ដោយឡែក អាជ្ញាធរ​ទ្វេភាគី​តន់​ហន់​ជំរុញ​ឱ្យ​ថ្នាក់លើ​បិទ​ច្រករបៀង​កាណូត​វៀតណាម ចាំ​ទិញ​ស្រូវ​នៅ​ព្រែក​អ​ន្សា​នេះ ឱ្យ​ឈ្មួញវៀ​ណា​ម និង​ឈ្មួញ​ខ្មែ​ដឹក​ជញ្ជូន ស្រូវ​តាម​ច្រក​ទ្វារ​ទ្វេភាគី​នេះ​វិញ​ម្ដង ព្រោះ​កន្លង​មក ការ​នាំ​ស្រូវ​តាម​ផ្លូវទឹក​នោះ គ្មាន​អ្នក​ទទួលខុសត្រូវ​ទេ មាន​តែ​អ្នក​ទៅ​យក​លុយ ។