កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​កម្មករ​ចាក់​ផ្លូវ​បេតុង​ម្នាក់​ បាន​ដេក​ស្លាប់​ នៅ​ក្នុង​ការដ្ឋាន​ដោយ​ពុំ​មាន​អ្នកដឹង លុះ​ព្រឹក​ឡើង​ពេល​ចូល​ធ្វើការ​ទើប​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។ ករណី​នេះ​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​ហ៊ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមា ខេត្តព្រៃវែង​។ លោក​អធិការ​បន្ត​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ហ៊ុ​ល ហ៊​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​សំណង់​ជាមួយ​គ្នា​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ បន្ទាប់​ពី​ធ្វើការ​រួច​ជន​រង​គ្រោះ​បាន​ទិញ​ស្រា​អង្គុយ​ផឹក​តែ​ម្នាក់ឯង គេ​ក៏​ធ្វើ​ដំណើរ​ទៅ​បន្ទប់​ជួល​ដើម្បី​ហូប​បាយ និង​សម្រាក​នៅ​ទីនោះ លុះ​ព្រឹក​ឡើង​ពេល​មក​ដល់​ការដ្ឋាន​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ ស្លាប់​បាត់​ទៅ​ហើយ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ដេក​ស្លាប់​រូប​លោក​បាន​រាយការណ៍​ ជូន​លោកស្នងការ​ដើម្បី​ជ្រាប និង​សុំ​ឲ្យ​ខាង​ការិយាល័យ​បច្ចេកទេស​ចុះ​មក​ពិនិត្យ​។ តាម​ការ​សាកសួរ​ អ្នក​ដែល​នៅ​ធ្វើ​សំណង់​នៅ​កន្លែង​កើតហេតុ​គឺ​ម្នាក់​ៗ​ បាន​បំភ្លឺ​ថា​ជន​រង​គ្រោះជា​មនុស្ស​ ញៀន​ស្រា​ជា​ប្រចាំ ហើយ​កន្លង​មក​បើ​ទោះបីជា​អ្នក ធ្វើការ​ជាមួយ​គ្នា​ហាម និង​មិន​ឲ្យ​ផឹកស្រា​យ៉ាងណា​ក៏​ជន​រង​គ្រោះ​មិន​ស្តាប់​ដែរ ពេល​ខ្លះ​ផឹក​រហូត​ដាច់​បាយ​ក៏​មាន​ដែរ​។

ជន​រង​គ្រោះ​ត្រូវ​បាន​លោក​វរសេនីយ៍ទោ ភោគ ស​ម្បិ​ត្ត នាយការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគរបាល​ខេត្ត អះអាង​ថា បន្ទាប់​ពី​ពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​រួច​មក ជន​រង​គ្រោះ​ពិតជា​ស្លាប់​ ដោយ​ខ្យល់គ​មែន មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ​។ សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​បន្ទាប់​ពី​ពិនិត្យ​រួចរាល់​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  បន្ទាប់ពីបានផឹកស្រាស្រវឹង នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ សង្ស័យត្រូវខ្យល់គទើប បានដេកស្លាប់ដូច្នេះ។ ករណីនេះ កើតឡើងកំឡុងពេលបុរសរូបនេះ បានទៅជួយសាងសង់ផ្ទះឲ្យបងថ្លៃ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហម នុន អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើផ្ទះ បច្ចុប្បន្នរស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានសម្រាកពី ការងារសាងសង់ផ្ទះឲ្យបងថ្លៃ ឈ្មោះ ហោ រដ្ឋា ជានាយកសាលាអនុវិទ្យាល័យថ្មដា ហើយបានផឹកស្រាស្រវឹង ហើយក៏ទៅដេកក្នុងអង្រឹង ស្រាប់តែវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ ជូនសមត្ថកិច្ច បានប្រទះឃើញសពជនរងគ្រោះ ដេកស្លាប់ក្នុងអង្រឹង។

លោកអធិការបានបន្តទៀតថា ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចមក ឃើញថាជនរងគ្រោះ មិនមែនស្លាប់ដោយសារអំពើឃាតកម្មនោះទេ ពោលអាចបណ្តាលមកពី ខ្យល់គស្លាប់តែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !

កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !

កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !

កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !