រថយន្តដឹកប្រេង មួយគ្រឿង បើកបុកស្ពាន ១កន្លែង នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងកាល ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលបង្កឡើងដោយរថយន្តដឹកប្រេង ១គ្រឿង បានបើកបរទៅ បុកស្ពានដែក ដែលស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រ ពីផ្សារអូរឫស្សី នៅក្នុងខេត្តស្ទឹងត្រែង ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគបាលជើងគោគខេត្ត ដើម្បីធ្វើកាដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែកញ្ញា កន្លងទៅនេះ យ៉ាងសន្ធោសន្ធៅ នៅស្រុកជាំក្សាន្ត របួសធ្ងន់ម្នាក់។

នៅក្នុងនោះបានឲ្យដឹងថា រថយន្តដឹកប្រេងមួយគ្រឿង បានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅម៉ោង១០៖៣០នាទី​ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែរខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងគ្រោះនោះទេ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់ឲ្យដឹងថា ភ្លើងបានរលត់ទៅវិញ ហើយក្រោមពីមានកិច្ចអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសអ្នកលក់នំប័ុងរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្តដឹកប្រេង មួយគ្រឿង បើកបុកស្ពាន ១កន្លែង នៅខេត្តស្ទឹងត្រែង

រថយន្តដឹកប្រេង មួយគ្រឿង បើកបុកស្ពាន ១កន្លែង នៅខេត្តស្ទឹងត្រែង

រថយន្តដឹកប្រេង មួយគ្រឿង បើកបុកស្ពាន ១កន្លែង នៅខេត្តស្ទឹងត្រែង