បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បាន និង​កំពុង​មមាញឹក​ក្នុង​ការ​តម្លើង​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​រៀបចំ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ទាំង​៦០០​គ្រឿង​គ្របដណ្ដប់​ទូ​ទាំង​១២​ខណ្ឌ ដើម្បី​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​អុំទូក​។

លោក​បន្ត​ថា ពេល​នេះ​សម្ភារ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​មក​ដល់ និង​ប្លង់​ដែល​ត្រូវ​បំពាក់​ក៏​រៀបចំ​រួចរាល់​ហើយ​ដែរ ចំណែក​ក្រុមការងារ កំពុង​មមាញឹក​ជម្រុញ​ឲ្យ​បាន​ឆាប់​រួចរាល់​តាម​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ ។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​កា​មា​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​កន្លង​មក បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួយ​ក្នុង​ការ​កំណត់​រកមុខ​សញ្ញា និង​ទប់ស្កាត់ បាន​ទាន់​ពេលវេលា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​បទល្មើស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ប្រ​ព​ន្ធ័​កាមេរ៉ា ៦០០​គ្រឿង​នេះ ត្រៀម​បំពាក់​នៅ​តាម​ច្រក​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​មាន ខណ្ឌចំការមន​ចំនួន​១៤៧​គ្រឿង ដូនពេញ​១១៦​គ្រឿង ៧​មក​រា ៧៥​គ្រឿង ទួល​គោក​៥៤​គ្រឿង ដង្កោ​៨​គ្រឿង មាន​ជ័យ​៥១​គ្រឿង ឬ​ស្សី​កែវ​៥៣​គ្រឿង សែន​សុខ​២១​គ្រឿង ពោធិ​សែន​ជ័យ​២២​គ្រឿង ជ្រោយចង្វា​១៩​គ្រឿង ព្រែក​ព្នៅ​៨​គ្រឿង និង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​២៦​គ្រឿង​ផង​ដែរ​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ អាច រៀបចំធ្វើបាន ព្រោះកម្រិតទឹកមិនទាបដូចឆ្នាំកន្លងទៅនោះឡើយ។

ការថ្លែងបញ្ជាក់របស់សម្តេច បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ហើយធ្វើម៉េចជម្រៅទឹកត្រូវឲ្យល្អបំផុត ដែលត្រូវអុំទូក ព្រោះបើមិនអុំទៀត គឺឡើងពីរឆ្នាំជាប់គ្នា ឆ្នាំនេះត្រូវតែអុំ អ៊ីចឹងត្រៀមទូកងឲ្យហើយទៅ! អុំបាន។ ប៉ុន្តែឆ្នាំទៅ បើអុំប្រហែលជាមានបញ្ហា ព្រោះអាទឹក ដែលមិនត្រូវខ្នាតនេះ គឺនឹងធ្វើឲ្យលំបាកសម្រាប់ចំណុះទូកអុំ»។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក តែងតែប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ តែនៅឆ្នាំ២០១៥កន្លងទៅ ព្រះរាជពិធីនេះមិន ត្រូវបានប្រារព្ធឡើងនោះឡើយ ដោយសារតែទឹកទន្លេបួនមុខមានកម្រិតទាបខ្លាំង ដែលបង្កការលំបាកក្នុងការអុំទូក។ កាលពីឆ្នាំ២០១១ ២០១២ ២០១៣ ព្រះរាជពិធីបុណ្យអុំទូក ក៏ត្រូវបានផ្អាកផងដែរ ដោយសារកម្ពុជាជួបគ្រោះទឹកជំនន់ និង ត្រូវកាន់ព្រះរាជមរណទុក្ខ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស

បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស

បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស

បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស