អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នាំពលរដ្ឋខ្មែរ២៦នាក់ មកមាតុភូមិវិញនៅថ្ងៃស្អែកនេះ ដែលបានចូលទៅលក់ឆ្នោតខុសច្បាប់នៅវៀតណាម

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា ពលរដ្ឋខ្មែរ២៦នាក់ ស្រី១៥នាក់ ដែលបានចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ក្នុងប្រទេសវៀតណាម ហើយត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ប្រមូលផ្ដុំ និងផ្គត់ផ្គង់អាហារនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ ទីក្រុងហូជីមិញ គ្រោងធ្វើមាតុភូមិនិវត្តន៍កម្ពុជា នៅថ្ងៃស្អែកនេះ។

បើតាមសេចក្ដី របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «មន្ដ្រីស្ថានអគ្គកុងស៊ុល បានសួរសុខទុក្ខពលរដ្ឋខ្មែរ២៦នាក់ ហើយសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង គ្រោងធ្វើមាតុភូមិនិវត្តន៍ ពួកគេកម្ពុជាវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ តាមច្រកទ្វារព្រំដែនអន្ដរជាតិម៉ុកបាយ-បាវិត ដើម្បីប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង»

សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ត្រូវបានអាជ្ញាធវៀតណាមឃាត់ខ្លួន សរុប១៦៨នាក់ (គិតទាំងលើកនេះ)៕
អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នាំពលរដ្ឋខ្មែរ២៦នាក់ មកមាតុភូមិវិញនៅថ្ងៃស្អែកនេះ ដែលបានចូលទៅលក់ឆ្នោតខុសច្បាប់នៅវៀតណាម

វ្រភព៖ Freshnewsasia

  • អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ នាំពលរដ្ឋខ្មែរ២៦នាក់ មកមាតុភូមិវិញនៅថ្ងៃស្អែកនេះ ដែលបានចូលទៅលក់ឆ្នោតខុសច្បាប់នៅវៀតណាម已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: