រុស្ស៊ីចេញមុខព្រមានម្តងទៀត លើការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ហើយថាវាជាការរុគគួនផលប្រយោជន៍ រុស្ស៊ី និង ចិន

រុស្ស៊ីចេញមុខព្រមានម្តងទៀត លើការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ហើយថាវាជាការរុគគួនផលប្រយោជន៍ រុស្ស៊ី និង ចិន

(មូស្គូ)៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ី បានលើកឡើងនៅថ្ងៃសុក្រនេះថា ការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់ មីស៊ីលកម្រិតខ្ពស់ THAAD របស់កូរ៉េខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ គឺពិតណាស់ នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស រុស្ស៊ី និង ចិន។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក Mikhail Ulyanov ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធរុស្ស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងការបរទេសនោះ បានបញ្ជាក់ដូច្នេះថា «ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD គឺជាការបង្ក ផលប៉ះពាល់ ដល់ផលប្រយោជន៍រុស្ស៊ី និង ចិន មិនមែនត្រឹមតែទីក្រុងព្យុងយ៉ាងមួយនោះទេ។ យើងអាចឃើញច្បាស់ថា ប្រទេសកូរ៉េខាងត្បូង បានចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីក វិសាលភាពយោធារបស់ពួកគេ ហើយទង្វើនេះគឺជាការចាក់រុកទីក្រុងព្យុងយ៉ាង ពិតៗ»

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានចេញមុខព្រមានសាជាថ្មី ហើយថែមទាំងបានបន្ថែមថា ប្រទេសរុស្ស៊ី និងចិន ពិតជាចាត់វិធានការជាក់ជាមិនខាន ប្រសិនបើកូរ៉េខាងត្បូង ហ៊ានធ្វើការដាក់ដាក់ពង្រាយប្រព័ន្ធ ការពារមីស៊ីល THAAD តាមផែនការមែននោះ។ ដោយឡែកសម្រាប់ទណ្ឌកម្មលើកូរ៉េខាងជើងវិញ គឺរុស្ស៊ី បានសង្កត់ធ្ងន់ថា វាមិនអាចមានប្រសិទ្ធភាពទៀតនោះឡើយ ដោយអន្តរជាតិគួរព្យាយាមងាកមកធ្វើការ ចរចាគ្នាតាមរយៈការទូតវិញ៕

ប្រភព៖ Freshnewsasia

  • រុស្ស៊ីចេញមុខព្រមានម្តងទៀត លើការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ហើយថាវាជាការរុគគួនផលប្រយោជន៍ រុស្ស៊ី និង ចិន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: