អង្គការ​លើកលែង​ទោស​អន្តរជាតិ ​និង​ ទួរគី​ បញ្ជាក់​ថា​ អាមេរិក​ ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​

ប្រធានាធិបតី ទួរគី ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក បានផ្គត់ផ្គង់សព្វាវុធដល់ភេរវជន ក្នុងពេលដែលទីក្រុង វ៉ាស៊ីនតោន ព្យាយាមបំផ្លាញក្រុម ISIS ប៉ុន្តែបែរជាផ្ដល់អាវុធទៅឲ្យអ្នកប្រយុទ្ធជនជាតិ ខឺត ដែលជាក្រុមភេរវជនដូចគ្នា ធ្វើឲ្យផែនការបំផ្លាញអង្គការភេរវកម្មមិនទទួលបានជោគជ័យឡើយ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ​និង​ ទួរគី​ បញ្ជាក់​ថា​ អាមេរិក​ ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​

ចំណែកអង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយ មាន ៤៤ ទំព័រ បញ្ជាក់ថា ឃ្លាំងអាវុធរបស់ ISIS ក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី សម្បូរទៅដោយអាវុធរបស់ អាមេរិក ប៉ុន្តែអង្គការនេះសង្ស័យថា គឺកងកម្លាំងក្នុងតំបន់ ជាអ្នកធ្វើឲ្យអាវុធទាំងនោះ ធ្លាក់ទៅក្នុងដៃក្រុម ISIS ។

លោក តាយីប អ៊ីឌូហ្កាន និយាយប្រាប់អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដឹន ថា ទាហាន អាមេរិក បានទម្លាក់អាវុធចំនួន ២ យន្តហោះ ទៅឲ្យក្រុមភេរវកម្មក្នុងទីក្រុង កូបានី ប្រទេស ស៊ីរី ប៉ុន្តែអនុប្រធានាធិបតី អាមេរិក និយាយថា លោកមិនបានដឹងអំពីការទម្លាក់អាវុធក្នុងទីក្រុង កូបានី ឡើយ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ​និង​ ទួរគី​ បញ្ជាក់​ថា​ អាមេរិក​ ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​

ទួរគី អះអាងថា អាវុធដែល អាមេរិក ផ្ដល់ទៅឲ្យអ្នកប្រយុទ្ធជនជាតិ ខឺត បានធ្លាក់ក្នុងដៃក្រុម ISIS ហើយបញ្ជាក់ថា ប្រសិនបើ អាមេរិក ចង់បំផ្លាញ ISIS ដោយរួមដៃជាមួយអ្នកប្រយុទ្ធជនជាតិ ខឺត គឺប្រាកដជាមិនបានជោគជ័យឡើយ ព្រោះពួកគេជាក្រុមភេរវជនដូចគ្នា ។

ប្រភព៖ kqube

  • អង្គការ​លើកលែង​ទោស​អន្តរជាតិ ​និង​ ទួរគី​ បញ្ជាក់​ថា​ អាមេរិក​ ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: