សង្គ្រាមប្រកួតប្រជែងសព្វាវុធ ធ្វើឲ្យមហាអំណាចរុស្ស៊ីទទួលបានលិខិតបញ្ជាទិញអាវុធមានតម្លៃរហូតដល់៤០ពាន់លានដុល្លារ

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការ​ប្រកួតប្រជែង​សព្វាវុធ​មានការ​កើនឡើង​ ដោយសារ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​សំខាន់ៗ​មួយ​ចំនួន​ ដូច​ជា​ តំបន់​មជ្ឈិមបូព៌ា​ រួម​ទាំង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ ។​ ការ​ប្រកួតប្រជែង​សព្វាវុធ​នេះ​ ជា​បច្ច័យ​មួយ​ធ្វើ​ឲ្យ​ប្រទេស​ផលិត​សព្វាវុធ​ "​ត្រូវប៉ាន់​"​ នៅ​លើ​ទីផ្សារ​លក់​អាវុធ​ ជា​អាទិ៍​ មហាអំណាច​រុ​ស្ស៊ី​ទទួល​បាន​លិខិត​បញ្ជា​ទិញ​អាវុធ​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

សង្គ្រាមប្រកួតប្រជែងសព្វាវុធ ធ្វើឲ្យមហាអំណាចរុស្ស៊ីទទួលបានលិខិតបញ្ជាទិញអាវុធមានតម្លៃរហូតដល់៤០ពាន់លានដុល្លារ

​សកម្មភាព​នៃ​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ទៅ​លើ​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ប្រទេស​ស៊ី​រី​ បាន​ធ្វើ​ឲ្យ​សព្វាវុធ​របស់​រុ​ស្ស៊ី​ ដូច​ជា​ យន្តហោះ​ចម្បាំង​ធុន​ SU-24,​ SU-25,​ SU-30​ និង​ SU-34​ ព្រមទាំង​កាំជ្រួច​មី​ស៊ី​លវ័យ​ឆ្លាត​ប្រភេទ​ KAB-250​ ,​ KAB-500​ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ ក្នុង​ការ​ទំនាក់ទំនង​បញ្ជា​ទិញ​ ។​

សង្គ្រាមប្រកួតប្រជែងសព្វាវុធ ធ្វើឲ្យមហាអំណាចរុស្ស៊ីទទួលបានលិខិតបញ្ជាទិញអាវុធមានតម្លៃរហូតដល់៤០ពាន់លានដុល្លារ

​បច្ចុប្បន្ន​ រុ​ស្ស៊ី​ដែល​ជា​ប្រទេស​មហាអំណាច​លក់​សព្វាវុធ​លំដាប់​ទី​២​លើ​ពិភពលោក​ បន្ទាប់​ពី​មហាអំណាច​អា​មេ​រិ​ក​នោះ​ បាន​លក់​សព្វាវុធ​ និង​សម្ភារៈ​បរិក្ខារ​យោធា​ទៅ​ឲ្យ​បណ្តា​ប្រទេស​ចំនួន​៥៩​នៅ​លើ​ពិភពលោក​ ក្នុង​នោះ​តំបន់​អាស៊ី​មាន​ចំនួន​៧៥​ភាគរយ​ តំបន់​អា​មេ​រិ​ក​ខាងត្បូង​ចំនួន​០៩​ភាគរយ​ និង​តំបន់​មជ្ឈិមបូព៌ា​ចំនួន​០៧​ភាគរយ​…​ ។​

សង្គ្រាមប្រកួតប្រជែងសព្វាវុធ ធ្វើឲ្យមហាអំណាចរុស្ស៊ីទទួលបានលិខិតបញ្ជាទិញអាវុធមានតម្លៃរហូតដល់៤០ពាន់លានដុល្លារ

​សារព័ត៌មាន​ The​ Moscow​ Times​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ ក្រុមហ៊ុននាំចេញ​សព្វាវុធ​របស់​រុ​ស្ស៊ី​ Rosoboronexport​ បាន​លក់​អាវុធ​មាន​ចំនួន​កើន​ឡើងជា​លំដាប់​ គឺ​មាន​ទំហំ​ទឹកប្រាក់​មិន​តិច​ជាង​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើយ​ក្នុង​១​ឆ្នាំៗ​ ៕​

Related