ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan

6 Videos


ខ្សែភាពយន្តកូរ៉េបង្ហាញពីមេរោគកាចសាហាវបង្កើតជាខ្មោច Zombie រឿង Train to Busan ទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់មហាជនជុំវិញពិភពលោក ហើយវាក៏ថែមទាំងអាចរក ចំណូលបានយ៉ាងច្រើនសឹងតែមិនគួរឲ្យជឿសម្រាប់វិស័យខ្សែភាពយន្តកូរ៉េផងដែរ ។

ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan

រឿងនេះបាន វាយលុកទីផ្សារជាតិ និង អន្តរជាតិដែលទាក់ទាញអ្នកចូលទស្សនាមិនក្រោម ១០ លាននាក់នោះទេ ។ នៅក្នុងរឿងនេះដែរ យើងអាចសង្កេតឃើញថា តួអង្គដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេ គឺក្មេងស្រីតូចម្នាក់ដែលសម្តែងជាឈ្មោះ Su-an ។

ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan

ក្មេងស្រីតូចរូបនេះមានឈ្មោះពិតក្នុងបញ្ជីជាតិគឺ Kim Su-an ដែលនាងបានកើតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០០៦ ហើយបើគិតមកទល់សព្វថ្ងៃ នាងទើបតែមានអាយុ ១០ ឆ្នាំប៉ុណ្ណោះ ។

ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan

ទោះបីជានៅក្មេងវ័យ តែនាងអាចសម្តែងបានយ៉ាងល្អ រហូតបានអ្នកដឹកនាំរឿងហៅឱ្យចូលរួមថតជារឿយៗ និង បន្តបន្ទាប់ ។ ពិតណាស់ រឿងនេះ មិនមែនជារឿងដំបូងសម្រាប់នាងឡើយ ដោយនាងធ្លាប់បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តប្រមាណជិត ២០ រឿងរួចមកហើយ ចាប់តាំងពីនាងដើរចូលសិល្បៈក្នុងឆ្នាំ ២០១១ មិនត្រឹមតែប៉ុណ្ណោះ កុមារីរូបនេះក៏ធ្លាប់បានឈ្នះពាន់រង្វាន់ ៣ លើករួចមកហើយ ។

ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan

គេបានដឹងដែរថា កុមារីតូចរូបនេះក៏បានចូលរៀនដូចគេដូចឯងដែរ គឺនៅសាលាបឋមសិក្សា Seoul Guui ៕

ថាវរិទ្ធ ( ប្រភព ៖ វីគី )

ប្រវត្តិខ្លះៗរបស់ក្មេងស្រីក្នុងរឿង Train to Busan