សាហាវ​គួរឱ្យ​ខ្លាច​! តាមបាញ់មន្ត្រី​យោធាដល់​ក្នុងផ្ទះ

ខេត្ត​ឧត្តរ​មានជ័យ ៖​ បុរស​​ជា​មន្ត្រី​យោធា​ម្នាក់ ​ត្រូវ​បាន​​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ ខណៈ​​មេឃ​ភ្លៀង​ស្រិច​ៗ​​គាត់​​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បីបើកភ្លើង​អំ​ពូ​ល​ម៉ែត ហេតុការណ៍​នេះ​​​កើតឡើង​នៅ​វេលា​ម៉ោង០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ​កញ្ញា ​២០១៦ ស្ថិត​នៅ​​ក្នុងភូមិ​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​ ។

ជន​រង​គ្រោះ​​ឈ្មោះ​សាំង លាប អាយុ​៤៦​ឆ្នាំ​ ប្រពន្ធ​​ឈ្មោះ​​ម៉ុ​ប ចំរើន​ អាយុ​៣៩ឆ្នាំ​ ជា​មន្ត្រី​យោធាបម្រើ​ការ​នៅ​ក្នុង​អង្គភាព​កង អនុ សេនាធំ​លេខ​៤ នៃ​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទមានកូនចំនួន​​៣ ​(ស្រី​ម្នាក់)​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំកើតហេតុខាងលើ ​​។

បើតាមស្ត្រីជាប្រពន្ធឱ្យដឹងថា ​នៅ​មុន​ពេល​កើតហេតុ​​ប្តី​​គាត់នៅ​ខាងក្រៅ​ផ្ទះ ដោយ​ពេល​មេឃ​កំពុង​ភ្លៀងរលឹម​ៗនោះ ប្តី​គាត់​​ដើរ​ចូល​​​មក​ក្នុងផ្ទះ និង​បាន​លូក​ដៃទៅ​បិទ​កុង​តាក់​អំ​ពូ​ល​ភ្លើង​​សូ​ឡា ហើយ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

​លោកវ​សេនីយ៍​ទោ ស៊ុន បូ​រ៉ា​ន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ដឹកនាំ​ពលរដ្ឋ​ទាហាន ចុះ​ទៅ​ជួយ​រៀបចំ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី និង​បាន​ប្រមូលប្រាក់​រៃ​អង្គាស​បានថវិកា​ចំនួន​ជាង២​លាន​រៀល យក​ទៅ​ប្រគល់​ដល់​គ្រួសារ​សព ​។