ចូលផ្ទះវិញភ្ញាក់ព្រើត ពេលឃើញចឹង

ខេត្តសៀមរាប​ ៖​ ​​បុរសម្នាក់​បានដាក់ពាក្យប្តឹងដល់​សមត្ថកិច្ច​ស្រុកជីក្រែង​ បន្ទាប់ពី​​ត្រូវ​​ជន​មិន​ស្គាល់​មុខ​​លួច​គាស់​ក្តារ​​​ពីក្រោម​ផ្ទះ ​ឡើង​ទៅ​លើ​ផ្ទះ​ ​​លួច​យក​ប្រាក់ និង​មាស​អស់​ជា​ច្រើន​តម្លឹង ខណៈ​​គាត់រវល់​​ចេញ​ទៅ​ក្រៅត្រឹម២ម៉ោងប៉ុណ្ណោះ ត្រូវ​កម្លាំង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវយ៉ាងចិត្តទុកដាក់​ ដើម្បីស្វែងរកមុខសញ្ញា  ។

​ហេតុការណ៍គាស់ផ្ទះ​​ កើតឡើង​កាលពី​យប់​​ថ្ងៃ​ទី​២២ ​កញ្ញា ​២០១៦ ស្ថិតក្នុង​​ភូមិ​យាង ឃុំ​ប្ញស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​​បុរសជាម្ចាស់​ផ្ទះ​​រង​គ្រោះ​​ឈ្មោះ​លុន បូ​រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​ប្ញស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​ បាន​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ថា ចោរ​​កាត់​សោ​ផ្ទះលួចរបស់មាន​តម្លៃ​​​អស់រលីង​ រួម​មាន​​​ប្រាក់​៤០​លាន​រៀល​, ខ្សែ​.ក​មាស​៣​ខ្សែ​, ខ្សែ​ដៃ​​មាស​​២​ខ្សែ​, ចិញ្ចៀន​មាស​២​វង់ និង​បន្តោង​មាស​​១​វង់ សរុប​ទាំងអស់​៨​តម្លឹងមាស​ ។