​ចង់​បង្ការ​កុំឲ្យ​ឈឺ​ខ្នង មាន​អ្វី​ពិបាក​ទៅ​!!!

​ចង់​បង្ការ​កុំឲ្យ​ឈឺ​ខ្នង មាន​អ្វី​ពិបាក​ទៅ​!!!

​ការថែរក្សា​របៀប​រស់​នៅ​ដែល​ផ្តល់​សុខភាព​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បី​បង្ការ​ការឈឺ​ខ្នង​។ ការ​ដែល​ធាត់​ពេល​ពិតជា​ដាក់​សម្ពាធ​កាន់តែខ្លាំង​ដល់​ខ្នង ដូច្នេះ​ការរក្សា​ទម្ងន់​នៅ​ធម្មតា​ពិតជា​រឿង​សំខាន់​។ ការ​ហាត់ប្រាណ ជាពិសេស​ការហាត់​យក​សាច់ដុំ​ខ្នង និង​ពោះ​ឲ្យបាន​រឹងម៉ាំ​ពិតជា​ពិសេស​ណាស់​សម្រាប់​បង្កា​រ​ការឈឺ​ខ្នង​។ ការជក់បារី នឹង​ធ្វើឲ្យ​ឆ្អឹងខ្នង​ឆាប់​ខូច ដូច្នេះ​ចូរ​ចៀសវាង​ការជក់បារី និង​ស្រូប​ផ្សែង​បារី​ពី​គេ​ឲ្យបាន​ច្រើន​បំផុត​។

ការអនុវត្តន៍​នូវ​ជំហ​រាងកាយ​ល្អ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ក្នុង​ការបង្ការ​ការឈឺ​ខ្នង​។ ដំបូង​ឡើយ ចូរ​វិភាគ​ទៅលើ​ជំហរ​របស់​ខ្លួនឯង​តាមរយៈ​ការ​ឈរ​លើ​កែងជើង​ហើយ​ផ្អែក​ទៅ​នឹង​ជញ្ជឹង ដើម្បី​មើល​ថា តើ​ខ្មង​ជើង កំប៉េះ​គូថ ស្មា និង​ខ្នង​ប៉ះ​នឹង​ជញ្ជាំង​ឬ​អត់​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ឈរ​ធ្វើការ​រយៈពេល​យូរ ចូរ​ពាក់​ស្បែកជើង​រាបស្មើ​។

ជំហរ​នៃ​ការ​អង្គុយ​ប្រហែលជា​រឿង​កាន់តែ​សំខាន់​ទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់​។ កៅអី​ដែល​មាន​ការ​ទ្រទ្រង់បាន​យ៉ាង​ល្អ​នឹង​ធ្វើ​ឲ្យ​អង្គុ​យបាន​ស្រួល​។ ចំពោះ​កន្លែង​ផ្អែក​វិញ គួរតែ​មាន​មុំ ១០​ដឺ​ក្រេ​ទើប​ស្រួល​អង្គុយ​។

​នៅ​ពេល​អ្នក​លើក​របស់​ធ្ងន់ៗ មិន​ត្រូវ​អោន​ចង្កេះ​លើក​ឡើយ​។ អ្វី​ដែល​អាច​ធ្វើបាន គឺ​អង្គុយ​ចុះ​ចាំ​ចាប់​របស់​នោះ​លើកឡើង​។​
​សង្ឃឹម​ថា​ការណែនាំ​ពី​វិធី​បង្ការ​ការ​ឈឺចង្កេះ និង​ខ្នង​ខាងលើ​អាច​មាន​ប្រយោជន៍​ក្នុង​ការអនុវត្ត​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។