តើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​មាន​ប្រសិទ្ធភាព​ខ្លាំង​ប៉ុណ្ណា​ទៅ​?

តើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​មាន​ប្រសិទ្ធភាព​ខ្លាំង​ប៉ុណ្ណា​ទៅ​?

ថ្នាំ​ពន្យា​កំណើត​បន្ទាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបញ្ឈប់​ការ​មាន​ផ្ទៃពោះ​ក្រោយ​ពី​រួមភេទ​រួច​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ហើយ​ប្រើ​វា​ទៀត នោះ​វា​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។

ប្រសិទ្ធភាព​នៃ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​នេះ​គឺ​អាស្រ័យ​ទៅតាម​ពេលវេលា​នៃ​ការប្រើប្រាស់​វា​ដែរ​។ កាលណា​អ្នកប្រើប្រាស់​វា​កាន់តែ​លឿន​ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​រួចមក វា​នឹង​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​។ ថ្នាំ​នេះ​ដែរ នឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​នៅពេល​ប្រើប្រាស់​ក្នុង​អំឡុងពេល ៧២​ម៉ោង​ក្រោយ​ពី​រួមភេទ​រួច​។ បើសិន​ជា​អ្នក​ចាប់ផ្តើម​ប្រើ​ក្នុង​រយៈពេល​តែ ១២​ម៉ោង​ក្រោយ​រួមភេទ​រួច វា​នឹង​មាន​ប្រសិទ្ធភាព​រហូតដល់ ៩៩​ភាគរយ តែ​បើ​សិន​ជា​ប្រើ​នៅ​រយៈពេល​មួយ​ទៅ​៣​ថ្ងៃ​ក្រោយ​វិញ ប្រសិទ្ធភាព​វា​អាច​សល់​ត្រឹមតែ ៩៦ ទៅ​៩៧​ភាគរយ​ប៉ុណ្ណោះ​។

​បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត និង​ស្រោមអនាម័យ​ដែរនោះ អ្នក​គួរតែ​មាន​ការការពារ​ឲ្យបាន​ល្អ​ផង​។ ប៉ុន្តែ​បើសិនជា​ករណី​អ្នក​ប្រើ​ស្រោមអនាម័យ​មិនបាន​ត្រឹមត្រូវ ឬ​ស្រោមអនាម័យ​នោះ​រហែង អ្នក​គួរតែ​គិតគូរ​ដល់​ការប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​ហើយ​។​

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។