​រំលូត​កូន​៖ ធ្វើ​ពេលណា​ទើប​ល្អ​ចំពោះ​សុខភាព​?

​រំលូត​កូន​៖ ធ្វើ​ពេលណា​ទើប​ល្អ​ចំពោះ​សុខភាព​?

ការ​រំលូតកូន មិនមែន​ដូច​គ្នា​នឹង​ការ​រលូត​កូន​ទេ ព្រោះ​វា​ជា​របៀប​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បញ្ចប់​ការ​មាន​ផ្ទះ​របស់​ខ្លួន​ដោយ​មិន​មាន​ការវះកាត់​អ្វី​ទាំងអស់ តែ​ជា​ការប្រើ​ថ្នាំ​។

​បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ឬ​មិន​ចង់បាន ឬ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ យក​ល្អ​អ្នក​គួរតែ​ជ្រើសរើស​វិធី​រំលូតកូន​នេះ​ចោល​ទៅ​។ ការ​រំលូតកូន​មាន​ច្រើន​ប្រភេទ​ណាស់​អាស្រ័យ​ទៅ​តាម​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​យក​ល្អ​យើង​គួរតែ​ស្វែងយល់​អំពី​វា​ឲ្យអស់​សិន​មុន​នឹង​សម្រេច​ចិត្ត​។
​ចំពោះ​ហេតុផល​ដែល​ស្ត្រី​ម្នាក់​អាច​នឹង​សម្រេចចិត្ត​រំលូតកូន​បាន​មានដូចជា​៖
•​    ​កាលៈទេសៈ​ផ្ទាល់ខ្លួន​
•​    ​មានការ​ប្រឈម​នឹង​សុខភាព​របស់​ម្តាយ​
•​    ​កូន​អាច​នឹង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្ពស់​។

​ចំពោះ​ការ​រំ​លូក​កូន​ភាគច្រើន​គឺ​ប្រើ​វិធី​មួយ​ហៅថា កៀរ៉េ​តា (Suction Curette)​។ ដំណើរ​ការណ៍​នៃ​ការ​រំលូតកូន​មួយ​នេះ​គឺ​មាន​ការចូលរួម​ដោយ​ការបា​ចេញ​នូវ​ភ្នាស់ និង​អ្វីៗ​ទាំងអស់​ដែល​មាន​ក្នុង​ស្បូន​តាមរយៈ​ការ​បូម​ថ្នម​ជាមួយនឹង​បំពង់​ផ្លាស​ស្ទិចតូច​មួយ​។ វា​គឺជា​វិធី​ដែល​មាន​សុវត្ថិភាព សាមញ្ញ និង​មាន​ការ​ប្រឈម​តិចតួច ហើយ​អាច​ធ្វើបាន​នៅពេល​មាន​ផ្ទៃពោះ​ចាប់ពី ៧ ទៅ​១២​សប្តាហ៍​។ ដំណើរ​ការណ៍​នៃ​ការធ្វើ​បែប​នេះ​អាច​ស៊ី​ពេល​ប្រហែល ១៥​នាទី ប៉ុន្តែ​អាច​នឹង​ត្រូវ​សម្រាក​ក្នុង​ពេទ្យ​រហូតដល់ ៤​ម៉ោង​ឯណោះ​។​

ចំពោះ​វិធី​រំលូតកូន​មួយ​ប្រភេទ​ទៀត ដែល​គេ​ហៅថា ការប្រើ​ថ្នាំ​រំលូត​នោះ​អាច​ធ្វើ​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់ពី ៧ ទៅ​៩​សប្តាហ៍​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ការសម្រេចចិត្ត​បញ្ចប់​ការ​មាន​ផ្ទៃពោះ​មាន​ច្រើន និង​ក៏​មាន​សុវត្ថិភាព​បាន​លុះត្រាតែ​មាន​ការសម្រេចចិត្ត​ត្រឹមត្រូវ​ជា​មួយ​គ្រួសារ និង​គ្រូពេទ្យ​ដែល​មាន​ការណែនាំ​បាន​ត្រឹមត្រូវ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។