ពលរដ្ឋ​ជាង៣០ភាគរយ​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត និពន្ធដោយ : ម៉ៅ សុផា       September-24-2016, 10:10 am         155

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលរដ្ឋ​ជាង៣០ភាគរយ​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោតភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ប្រជាពលរដ្ឋ​កម្ពុ​ជាជាង៣លាន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ដោយ​គិតពី​ថ្ងៃទី១ ដល់​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១។ ប្រជាពលរដ្ឋ​ជាង៣លាន​នាក់​នេះ ស្មើនឹង​ប្រមាណ៣២ភាគរយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ​ចំនួន ៨លាន ៨សែន​នាក់ ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើងទៅ និង​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត។  

តាម​ការ​សម្គាល់​របស់​គ.ជ.ប ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ខាងលើ គឺ​លើសពី​ការ​រំ​ពឹ​ក​ទុក ដែលមាន​ប្រជាពលរដ្ឋ ជាង១សែន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជា​រៀងរាល់ថ្ងៃ។  

កាលពីពេលថ្មីៗនេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប បាន​វាយតម្លៃ​បែប​វិជ្ជមាន​ថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អ។ យ៉ាងណាក៏ដោយ គ.ជ.ប ក៏​កំពុង​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ប្ចេ​ក​ទេ​សកំ​ព្យូ​ទ័​រ ក្នុងកំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត។  នេះ ជាការ​បន្ថែម​របស់លោក ស៊ិ​ក ប៊ុន​ហុក ដដែល។  

សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល៣ខែ គឺ​ចាប់​ពីថ្ងៃ១ ខែកញ្ញា ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ​មិនមាន​ការឈប់​សម្រាក​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឡើយ។ លើសពីនេះ​ទៀត គ.ជ.ប បានសម្រេច​ចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដែលជា​ថ្ងៃ​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ផងដែរ៕