មន្ត្រីសាលាខេត្តពោធិ៍សាត់ ឡើងទៅមើលជាងតសំយ៉ាប ធ្លាក់ពីលើផ្ទះបាក់កស្លាប់ បន្សល់ទុកប្រពន្ធ និងកូន រស់នៅតែលតោល

(ពោធិ៍សាត់)៖ មន្ត្រីដែលបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់ម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់ ខណៈកំពុងឡើងទៅមើលជាងតសំយ៉ាបផ្ទះ បន្សល់ទុកប្រពន្ធ និងកូន។

ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងព្រឹកថ្ងៃទី២៤នេះថា ជនរងគ្រោះ ដែលធ្លាក់ពីលើដំបូលផ្ទះបាក់កស្លាប់នោះ មានឈ្មោះ ម៉ៃ នីម ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្ត្រីបម្រើការងារ ក្នុងសាលាខេត្តពោធិ៍សាត់ នៅទីចាត់ការអន្តរវិស័យ មានប្រពន្ធឈ្មោះ ឆន ចិន អាយុ ៣៣ឆ្នាំ និងកូនឈ្មោះ នឹម បញ្ញា អាយុ ០៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅលើដំបូល ដើម្បីមើលជាងតសំយ៉ាបផ្ទះ តែដោយមេឃកំពុងតែភ្លៀងផងនោះ មិនដឹងជាយ៉ាងម៉េច ក៏រអិលធ្លាក់ពីលើផ្ទះរបួសធ្ងន់ (បាក់ក) តែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះបានដាច់ ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ កាលពីវេលាម៉ោង ២៖៥៣នាទីទៀបភ្លឺ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានការចូលរួមពីបងប្អូនសាច់ញាតិនៃសព និងមន្ត្រីសាលាខេត្តពោធិ៍សាត់ជាច្រើននាក់ផងដែរ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

សម្រាប់កាលពីម្សិលមិញនេះដែរ នៅក្នុងខេត្ដពោធិ៍សាត់ក៏ដូចគ្នា អាណោចអាធ័ម ពេលទៅធ្វើម្ហូបនៅផ្ទះបាយ។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ឱ្យដឹងថា ស្ត្រីវ័យក្មេងដែលឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសីឆក់ស្លាប់នោះ មានឈ្មោះ ប៉ក់ ហានីរ៉ូស្សា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅធ្វើម្ហូបនៅផ្ទះបាយ ហើយបានយកដៃកាន់នឹងស័ង្កសី ពេលប៉ះទៅស្រាប់តែឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនស្ត្រីរងគ្រោះទៅមណ្ឌលសុខភាព តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្ត្រីសាលាខេត្តពោធិ៍សាត់ ឡើងទៅមើលជាងតសំយ៉ាប ធ្លាក់ពីលើផ្ទះបាក់កស្លាប់ បន្សល់ទុកប្រពន្ធ និងកូន រស់នៅតែលតោល

មន្ត្រីសាលាខេត្តពោធិ៍សាត់ ឡើងទៅមើលជាងតសំយ៉ាប ធ្លាក់ពីលើផ្ទះបាក់កស្លាប់ បន្សល់ទុកប្រពន្ធ និងកូន រស់នៅតែលតោល

មន្ត្រីសាលាខេត្តពោធិ៍សាត់ ឡើងទៅមើលជាងតសំយ៉ាប ធ្លាក់ពីលើផ្ទះបាក់កស្លាប់ បន្សល់ទុកប្រពន្ធ និងកូន រស់នៅតែលតោល