Fans​ ឆ្លើយ​តប​អារម្មណ៍​ពិត​បទ “ស្រលាញ់​គេ​ម្នាក់​​ឯង” របស់ ហេង ពិទូ

មក​ដល់​ពេល​នេះ​បទ “ស្រលាញ់​គេ​ម្នាក់​ឯង” នៅ​ក្នុង​ Channel យូធូប​របស់ ហេង ពិទូ​ ទទួល​បាន​ការ​ចុច​ចូល​មើល​ចំនួន ១៣២ ៥១៨ ដង​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​ ២៣​ ខែ​កញ្ញា វេលា​ម៉ោង១១.៣០នាទី​ ដោយ​ក្នុង​នោះ​​មាន​ Fans ជា​ច្រើន​បាន​បញ្ចេញ​មតិ​​ពាក់​ព័ន្ធ​នឹង​បទ​នេះ ។

 

និស្សិត​ឆ្នាំ​ទី​៤​ ​Same នៅ​សកល​វិទ្យាល័យ CamIU ប្រាប់​ថា​​ បទ​ថ្មី “ស្រលាញ់​គេ​ម្នាក់​ឯង” របស់ ហេង​ ពិទូ ទាំង​សាច់​រឿង​ជាមួយ​នឹង​បទ​ចម្រៀង​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ល្អ​ មើល​​ច្រើន​ដង​ហើយ​​នៅ​តែ​មិន​ធុញ។

 

Fans​ ឆ្លើយ​តប​អារម្មណ៍​ពិត​បទ “ស្រលាញ់​គេ​ម្នាក់​​ឯង” របស់ ហេង ពិទូឈុត​មួយ​នៅ​ក្នុង​បទ “ស្រលាញ់​គេម្នាក់​ឯង”

 

សាមីឌី ថ្លែង៖ “​បទ​ហ្នឹង​មើល​ទៅ​ ​សាច់រឿង​ស៊ីគ្នា​ជាមួយ​នឹង​បទ​​ចម្រៀង​ បទ​នេះ​ដែរ​ធ្វើ​ឲ្យ​មនុស្ស​ចេះ​លះបង់​ ការ​ដែល​ស្រលាញ់​នរណា​ម្នាក់​ មិន​ចាំ​បាច់​យក​គាត់​មក​អោប​ក្នុង​ទ្រូង​ទេ សំខាន់​បាន​ឃើញ​គេ​មាន​ក្ដី​សុខ មិន​ថា​នៅ​ក្នុង​រូប​ភាព​បែប​ណា​ក៏​ដោយ”។

 

ទស្សនាវីដេអូ​ចំណាប់អារម្មណ៍​ Fans ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

​អាច​ថា​ជា​អ្នក​គាំ​ទ្រ​ផ្កាប់​មុខ​ទាំង​បទ​ចម្រៀង​ និង​ផលិត​ផល​ Vaseline Men លោក​ ហេង សុធារិទ្ធ ប្រាប់​ថា​ គ្រាន់​តែ​ចេញ​ MV មក​ដំបូង​ឃើញ​ Sponsor Vaseline លោក​ថា​ ដឹង​តែ​មើល​ MV នេះ ឲ្យ​ដល់​ចប់​ ព្រោះ​លោក​ជា​អ្នក​គាំ​ទ្រ​ផលិត​ផល​នេះ។

 

“ចម្លែក​ដែរ​ ពេល​បទ​នេះ​ចេញ​ភ្លាម ​ខ្ញុំ​ចូល​មើល​ភ្លាម ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្ញុំ​ឃើញ​ ផលិតផល​ Vaseline Men ​ចេញ​មក​មុន​គេ​ ខ្ញុំ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​រាល់​ថ្ងៃ​ខ្ញុំ​ប្រើ​​ផលិតផល​ហ្នឹង ដល់​ចឹង​មើល​ឲ្យ​ដល់​ចប់​ហ្មង ហើយ​មិន​មែន​តែ​ម្ដង​ទេ គឺ​ច្រើន​ដង​បង​”។

 

 

ចុង​ក្រោយ​តារា​ចម្រៀង​ ហេង ពិទូ ក៏​បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​ក្រុមហ៊ុន Vaseline Men ដែល​ជា​ Sponsor ផ្តាច់​មុខ​នៅ​ក្នុង​បទ “ស្រលាញ់​គេ​ម្នាក់​ឯង” ផង​ដែរ​។ លោក​សូម​ជូន​ពរ​ដល់​ក្រុម​ហ៊ុន​ កាន់​តែ​រីក​ចម្រើន​ និង​ ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត៕

អត្ថបទ៖ ថា ម៉ាលីដា