មាស សម្ជស្ស មុខរបួសមិនទាន់ជា

6 Videos


ស្រីស្អាត មាស សម្ជស្ស បានបាត់មុខពីវិស័៍យសម្តែង ជាយូរខែមកហើយ ដោយសារនាងរវល់ជាមួយការងាររកស៊ីផ្ទាល់ខ្លួន ។ ជួបជាមួយ មាស សម្ជស្ស កាលពីពេលថ្មីៗនេះ គេបានចាប់អារម្មណ៍ឃើញថា មាស សម្ជស្ស កាន់តែស្រស់ស្អាតប្លែក ជាពិសេសទម្រង់មុខរបស់នាងប្រែទៅជាអក្សរវី លើសពីនេះទៅទៀតគឺមុខរបស់នាង នៅពុំទាន់ជាស្អាតខ្លាំងនោះទេ ។

មាស សម្ជស្ស មុខរបួសមិនទាន់ជា

បើតាមប្រភពពត៌មានពីអ្នកនៅក្នុងពិភពសិល្បៈបានបង្ហើបប្រាប់ថា មាស សម្ជស្ស ទើបតែកែសម្ជស្សបន្ថែមទៀត ដូច្នេះហើយទើបមុខរបស់នាង នៅក្រហមព្រឿងៗ ដោយសារមុខរបួសពុំទាន់ជាសះស្បើយ ។

មាស សម្ជស្ស មុខរបួសមិនទាន់ជា

មាស សម្ជស្ស បានព្យាយាមមិននិយាយអ្វីទាំងអស់ ។ កន្លងមក មាស សម្ជស្ស ធ្លាប់បានប្រាប់ថា នាងពិតជាបានទៅកែសម្ជស្សនៅក្នុងហាងមួយនៅក្នុងស្រុកខ្មែរមែន តែនាងពុំបានបញ្ជាក់ថា ទៅកែនៅហាងណានោះទេ ។

មាស សម្ជស្ស មុខរបួសមិនទាន់ជា

មាស សម្ជស្ស នៅពុំទាន់មានគម្រោងនឹងវិលត្រឡប់ទៅវិស័យសម្តែងវិញនោះទេ ដោយសារនាងរវល់ការងាររកស៊ីផ្ទាល់ខ្លួន។ប៉ុន្តែនាងព្យាយាមនឹងវិលត្រឡប់មកវិស័យសម្តែងវិញ ដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខ ។

មាស សម្ជស្ស មុខរបួសមិនទាន់ជា

ដោយឡែកប្រភពពត៌មានមួយទៀតបានបង្ហើបប្រាប់ថា មាស សម្ជស្ស ពុំទាន់ចូលសិល្បៈ ដោយសារនាង ពុំទាន់ជាមុខរបួសនៅលើផ្ទៃមុខ ដែលបានទៅចូលហាងកែសម្ជស្ស ៕

អាលីណា

មាស សម្ជស្ស មុខរបួសមិនទាន់ជាមាស សម្ជស្ស មុខរបួសមិនទាន់ជាមាស សម្ជស្ស មុខរបួសមិនទាន់ជា