ជនភៀសខ្លួន​អេហ្សីប​ឆ្លង​សមុទ្រ​ក្រឡាប់​ទូក​ស្លាប់​​១៦២​នាក់

​ក្រុម​ជួយ​សង្គ្រោះ​​​បាន​រក​ឃើញ​សាកសព​​​ចំនួន​ ១៦២​នាក់ ដែល​​ជា​ជន​ភៀស​ខ្លួន​​លិច​ទូក​ក្បែរ​​ឆ្នេរ​សមុទ្រ​អេហ្ស៊ីប​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ខណៈ​​​ការរុករក​​ចូល​ដល់​ថ្ងៃ​​ទី​៣។

 

ជនភៀសខ្លួន​អេហ្សីប​ឆ្លង​សមុទ្រ​ក្រឡាប់​ទូក​ស្លាប់​​១៦២​នាក់

 

​​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​​​និយាយ​ថា ​ទូក​របស់ពួក​គេ​​បាន​​​ដឹក​​​ជន​ភៀស​ខ្លួន​ចំនួន​ ៤៥០​នាក់​​ទាំង​ប្រជ្រៀត​​កកកុញ​គ្នា​​​ពី​​កំពង់ផែ​​ទីក្រុង​ Rosetta ប្រទេស​អេហ្ស៊ីប ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​​កាល​ពី​ថ្ងៃ​ពុធ រួច​បាន​ជួប​ហេតុការណ៍​ក្រឡាប់​​ភ្លាម​ៗ។​

 

ចំនួន​​ជន​​ភៀសខ្លួន​​ខុស​ច្បាប់​​​​​​ដែល​ក្រឡាប់​​ទូក​​នៅ​ក្បែរ​ឆ្នេរ​ Rosetta បាន​កើន​ឡើង​ដល់​ ១៦២​នាក់​​ហើយ។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​អេហ្សីប។​

ក្រុម​​យោធា​​និយាយ​ថា​​​ មក​ទល់​ពេល​នេះ​​​ខ្លួន​​សង្គ្រោះ​​​អ្នក​នៅ​រស់​​​បាន​ចំនួន​ ១៦៣​នាក់​ និង​កំពុង​តាម​​​​ស្វែង​​រក​​អ្នក​បាត់​ខ្លួន​​បន្ត​ទៀត​។ អាជ្ញាធរ​​​បាន​ចាប់​ខ្លួន​ជន​​សង្ស័យ​​ជា​មេខ្លោង​ជួញដូរ​មនុស្ស​​​​ចំនួន​៤​នាក់ ​​ពាក់​ព័ន្ធ​​​នឹង​សោកនាដកម្ម​នេះ​ផង​ដែរ៕

 

ជនភៀសខ្លួន​អេហ្សីប​ឆ្លង​សមុទ្រ​ក្រឡាប់​ទូក​ស្លាប់​​១៦២​នាក់

 

ជនភៀសខ្លួន​អេហ្សីប​ឆ្លង​សមុទ្រ​ក្រឡាប់​ទូក​ស្លាប់​​១៦២​នាក់

 

ជនភៀសខ្លួន​អេហ្សីប​ឆ្លង​សមុទ្រ​ក្រឡាប់​ទូក​ស្លាប់​​១៦២​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channel News Asia​​​