ជំនឿ ស្រះ​ស័ក្ដិសិទ្ធិ លើ​ភ្នំ​ជីសូរ្យ

នៅ​លើ​ភ្នំ​ជីសូរ្យ ក្រៅ​ពី​ល្បី​ខាង​បន់​ស្រន់ សុំ​កូន សុំ​សេចក្ដី​សុខ​គ្រប់យ៉ាង គឺ​មាន​ស្រះ​ទឹក​បុរាណ​​​ចំនួន២ នៅ​លើ​កំពូល​​ភ្នំ ដែល​ល្បី​ថា ពូកែ​ស័ក្ដិសិទ្ធិ​ខាង​ព្យាបាល​ជំងឺ។

ជំនឿ ស្រះ​ស័ក្ដិសិទ្ធិ លើ​ភ្នំ​ជីសូរ្យ

ស្រះ​ទឹក​ទាំង២​នោះ​មាន​ឈ្មោះ​ថា “មុជលិន” និង “​​ប៉ោ​ករណី” ។ ដើម​ឡើយ​ស្រះ​​ទឹក​ទាំង២​នេះ មាន​ទឹក​រហូត​មិន​ចេះ​រីងស្ងួត​ឡើយ ប្រជាជន​តែងតែ​ឡើង​មក​ដង​ទឹក​នេះ​ យក​ទៅ​ប្រើប្រាស់​ពេល​មាន​បុណ្យ​ទាន​ផ្សេង​ក្នុង​ភូមិ។ ជា​មួយ​គ្នា​នោះ ទឹក​ស្រះ​ទាំង២នេះ ក៏​អាច​ព្យាបាល​ជំងឺ​បាន​ថែម​ទៀត​ផង។

 

តាម​ការ​បញ្ជាក់​ប្រាប់ ពី​លោក​តា ខាត់ សុខ សមាជិក​​ឆ្មាំ​ប្រាសាទ និង​ជា​​ប្រធាន​គណៈកម្មការ​វត្ត​លើ​ភ្នំ ជីសូរ្យ បាន​ឲ្យ​ដឹង​ថា ស្រះ​ខាង​លើ បាន​ខូច​ទ្រង់ទ្រាយ​ដើម និង លែង​មាន​ទឹក​​គ្រប់គ្រាន់ ចាប់​តាំង​ពី​សម័យ​លន់ណល់ ដោយ​កាល​ណោះ អាមេរិកាំង​បាន​ទម្លាក់​គ្រាប់​លើ​ភ្នំ​ចំនួន៤យប់៤ថ្ងៃ ធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​បាក់​ចូល។ ក្រោយៗ​មក ប្រជាពលរដ្ឋ​​ក៏​ដូច​ជា​គណៈកម្មការ​វត្ត ជួសជុល​ឡើង​វិញ ហើយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ ទៅ​លើ​ស្រះ​ទាំង​២ ​នេះ​ដដែល។

ជំនឿ ស្រះ​ស័ក្ដិសិទ្ធិ លើ​ភ្នំ​ជីសូរ្យ

សូម​ស្ដាប់​ការ​ពន្យល់ របស់​លោក​តា ខាត់ សុខ សមាជិក​​ឆ្នាំ​ប្រាសាទ និង​ជា​​ប្រធាន​គណៈកម្មការ​វត្ត ​លើ​ភ្នំ ជីសូរ្យ ស្ដី​ពី​ជំនឿ​ខាង​លើ៕

 

អត្ថបទ៖ ខុត សីហា