ចាប់វាបាន ឆ្លើយដោះសារថា «ទើបលើកទី១ហ្នឹង»​​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងប៉ៃលិនចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត បន្ទាប់​ពី​ត្រូវឪពុក​ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ​ប្តឹង​ថា​ បាន​ល្បួង​កូនស្រី​របស់​គាត់យក​ទៅ​រំលោភ​រហូត​បាន​សម្រេច​ នៅ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​មង្គល ក្រុងប៉ៃលិន ដែលហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ ​​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ​កញ្ញា ឆ្នាំ​២០១៦ ​។

​ក្រោយ​ពី​មាន​ពាក្យបណ្តឹង​ពី​បុរស​ម្នាក់​ឈ្មោះពិល សំណាង អាយុ​៣៤​ឆ្នាំ ត្រូវជា​ឪពុក និង​ម្តាយឈ្មោះ ផ​ន សា​រឿ​ន អាយុ​២៩​ឆ្នាំ ​បាន​​អះអាង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​កញ្ញា ​២០១៦ ​​ជនសង្ស័យ​ឈ្មោះអ៊ូ រឿ​ន អាយុ​៣១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ល្បួង​កូនស្រី​​​គាត់អាយុ​៦​ឆ្នាំ ចូល​ទៅ​ក្នុង​សាលារៀន​បឋម​សិក្សា​មួយ ​ដែល​សិស្ស​ឈប់​សម្រាក ហើយ​មាន​សភាព​ស្ងាត់ រួច​ក៏​ធ្វើ​សកម្មភាព​ស្រាត​ខោអាវចាប់រំលោភ​រហូត​ដល់​បាន​សម្រេច​​។

បន្ទាប់​មកជនសង្ស័យ​​ចេញ​ទៅ​បាត់​​ស្រមោល ហើយ​កូនស្រី​​គាត់​​ដើរ​សំដៅ​មក​ផ្ទះ រួច​ប្រាប់​ម្តាយ​ថា បុរស​ខាងលើ​ចាប់រំលោភ​ខ្លួន ដោយ​ឃើញ​សភាព​មិន​ស្រួល ឪពុក​ម្តាយក៏​ប្រញាប់ បញ្ជូ​ន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ពិនិត្យ​ និង​ព្យា
បាល ។

​យោង​តាម​ចម្លើយ​សារភាព​របស់​សង្ស័យ​ឱ្យ​ដឹង​ថា រូបគេ​ពិតជា​បាន​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ រហូត​ដល់​បាន​សម្រេច​​មែន នេះ​ទើបតែ​ជា​លើក​ទី​១ហ្នឹង ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង ដើម្បី​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះត្រូវ​សមត្ថកិច្ច​កំពុង​ទាក់ទង​ទៅ​ខាង​អង្គការមក​ពី​ភ្នំពេញ ឱ្យជួយ​អន្តរ​គម​ន៍​បន្ថែម​ទៀត ។