ព្រះអើយ! បង្ខំកូនឲ្យអង្គុយនៅ ចំណតរថយន្តទាំងកណ្តាលថ្ងៃ ដើម្បីបានកន្លែងចតឡាន

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ រូបភាពក្មេងប្រុសតូចម្នាក់ ដែលកំពុងអង្គុយនៅកន្លែងចំណតរថយន្តដ៏មមាញឹកមួយ ក្នុងទីក្រុងកូឡាឡាំពួរ ត្រូវបានគេបង្ហោះពេញហ្វេសប៊ុក។

បើយោងទៅតាមគណនីហ្វេសប៊ុកដើម ដែលបង្ហោះរូបនេះ បានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់នេះ បាននៅអង្គុយចាំកន្លែងចតរថយន្ត ក្រោមពន្លឺថ្ងៃដ៏ក្តៅប្រហែល ២០នាទី ដើម្បីចាត់កន្លែងចតរថយន្តទុកឲ្យម្តាយ ខណៈស្រ្តីជាម្តាយទៅ យករថយន្តមកទុកនៅទីនេះ។ 

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ពាណិជ្ជកម្មមួយ នៅលើផ្លូវ Jalan Kuchai Lama ទីក្រុងកូឡាឡាំពួរ ដែលជាធម្មតាវាជាតំបន់ដ៏ពិបាក ក្នុងការស្វែងរកកន្លែងចតរថយន្ត។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្រ្តីជាម្តាយបាននឹកឃើញគំនិតដ៏ល្អមួយ ដោយទុកកូនឲ្យនៅ ចាំកន្លែងចតរថយន្តដែលទំនេរមួយ ដើម្បីបានកន្លែងចត ហើយនាងបានត្រឡប់ទៅកន្លែង ដែលនាងទុករថយន្តពីដំបូង ក្នុងគោលបំណងយករថយន្តមកចត។

យោងតាមគណនីហ្វេសប៊ុកដដែល រូបភាពក្មេងប្រុសនេះ ត្រូវបានគេចែករំលែកជាង ៨,០០០ដង ហើយថែមទាំងបានលើកឡើងថា នៅពេលមានអ្នកឆ្លងកាត់ឃើញក្មេងនោះ ពួកគេបានសម្តែងការព្រួយបារម្ភថា ក្មេងប្រុសនោះប្រហែលជាត្រូវគេបោះបង់ចោលហើយ ប៉ុន្តែពួកគេបានភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា ក្មេងតូចនេះត្រូវម្តាយគេ បញ្ជាឲ្យអង្គុយនៅទីនោះ ដើម្បីរក្សាទុកកន្លែងសម្រាប់ចតរថយន្ត

អ្នកលេងហ្វេសប៊ុកម្នាក់បានសរសេរថា “នាងគួរតែគិតខ្លួនឯងថា នាងពិតជាសំណាងណាស់ ដែលពេលនោះមិនមានជនចាប់ជំរិត មកចាប់កូននោះទៅបាត់ ឬក៏មានគេធ្វើបាប ”

គួរបញ្ជាក់ថា ដោយសារតែមានការកើនឡើងនូវ ចំនួនអ្នកប្រើប្រាស់រថយន្ត ទើបបណ្តាលឲ្យមានការពិបាក ក្នុងការស្វែងរកកន្លែងចត ជួនកាលអ្នកបើកបរ ត្រូវជិះក្រឡឹងកន្លែងចតឡាន ពីរឬបីជុំ ដើម្បីរកមើលកន្លែងអាចចតបាន ប៉ុន្តែស្រ្តីរូបនេះ មិនគួរដល់ថ្នាក់ទុកកូនឲ្យ ចាំចំណតបែបនេះដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រះអើយ! បង្ខំកូនឲ្យអង្គុយនៅ ចំណតរថយន្តទាំងកណ្តាលថ្ងៃ ដើម្បីបានកន្លែងចតឡាន
រូបភាព ក្មេងប្រុសដែលត្រូវបានគេចែកចាយពេញ បណ្ដាញសង្គមហ្វេសប៊ុក

ព្រះអើយ! បង្ខំកូនឲ្យអង្គុយនៅ ចំណតរថយន្តទាំងកណ្តាលថ្ងៃ ដើម្បីបានកន្លែងចតឡាន
រូបភាព ក្មេងប្រុស និងសារមួយចំនួន ដែលត្រូវបានអ្នកនៅក្នុងហ្វេសប៊ុកបញ្ចេញ

ព្រះអើយ! បង្ខំកូនឲ្យអង្គុយនៅ ចំណតរថយន្តទាំងកណ្តាលថ្ងៃ ដើម្បីបានកន្លែងចតឡាន
រូបភាព សារមួយចំនួន ដែលត្រូវបានអ្នកនៅក្នុងហ្វេសប៊ុកបញ្ចេញ