វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចកំពុងតែទទួលបានផលប្រយោជន៍ ជាច្រើនពីការលក់អាវុធដោយសារតែភាពតានតឹង

ការប្រឈមមុខតានតឹងដាក់គ្នានៅក្នុងប្រទេសតំបន់មជ្ឈិមបូព៌ា ពិសេសគឺតំបន់អាស៊ីក្នុងនោះមានជម្លោះសមុទ្រចិនភាគខាងត្បូងក៏ដូចជាការប្រឈមមុខតានតឹង រវាងសត្រូវចាស់ឥណ្ឌា នឹងប៉ាគីស្ថាន ឥណ្ឌា និងចិនជាដើមធ្វើឲ្យប្រទេសដែលមាន អារម្មណ៍ថា នឹងអាចបរាជ័យប្រសិនបើមាន សង្គ្រាមកើតឡើង ដូច្នេះត្រូវតែបង្ខំចិត្ត ចំណាយប្រាក់ក្នុងការទិញអាវុធ។

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចកំពុងតែទទួលបានផលប្រយោជន៍ ជាច្រើនពីការលក់អាវុធដោយសារតែភាពតានតឹង

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ឥណ្ឌា បានព្រមព្រៀងទិញយន្តហោះចម្បាំងពី បារាំងមានតម្លៃ៧.៨០០លានអឺរ៉ូ សម្រាប់ទប់ទល់ក្នុងពេលដែលកំពុងប្រឈមជា មួយប៉ាគីស្ថាននៅតំបន់កាស្មៀរជាដើម។ មួយវិញទៀតការវាយប្រហារទៅលើក្រុម ភេរវកម្មIS ពីប្រទេសមហាអំណាចក៏ជា ការបង្ហាញសព្វាវុធសម្រាប់ធ្វើពាណិជ្ជរបស់ ខ្លួនដល់អតិថិជនដែលត្រូវការដែរ។ ជាក់ស្តែងការវាយប្រហាររបស់រុស្ស៊ីកន្លងមកបានធ្វើឲ្យយន្ដហោះចម្បាំងរបស់ប្រទេសនេះកំពុងត្រូវប៉ាន់នៅលើទីផ្សារសព្វាវុធ បន្ទាប់ពីការវាយប្រហារដោយជោគជ័យនៅប្រទេសស៊ីរី។

បន្ទាប់ពីការបង្ហាញសព្វាវុធនៅក្នុងពិធីតាំងពិព័រណ៍ពិត វាយប្រហារពិត ទៅលើក្រុមអិុស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរី មកយន្ដហោះចម្បាំងរុស្ស៊ីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើននៅលើពិភពលោក ហើយបានកុម្មង់ទិញ ជាច្រើនទៀតផង។ បច្ចុប្បន្នប្រទេសជាច្រើនចង់បានយន្ដហោះចម្បាំងទំនើបៗ ដូចជាយន្ដហោះចម្បាំងរុស្ស៊ី Su-34 ជា ដើម។ ជាមួយនឹងជោគជ័យនោះរុស្ស៊ី ដណ្ដើមបានទីផ្សារសព្វាវុធជាច្រើនពីអាមេ រិក និងលោកខាងលិច។

ចាប់តាំងពីការវាយប្រហារតាមដែន អាកាសទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋមក រុស្ស៊ីបានដាក់ឱ្យប្រើប្រាស់នូវសព្វាវុធ ទំនើបៗបំផុតរបស់ខ្លួនដើម្បីបង្ហាញឱ្យពិភព លោកបានដឹងពីសក្ដានុពលសព្វាវុធរបស់រុស្សីពិតជាទំនើបជាងអាមេរិកទៅទៀត តែរុស្ស៊ីមិនចង់ធ្វើសង្គ្រាមនៅក្រៅប្រទេស ឡើយ។ យន្ដហោះទំនើបបំផុតរបស់រុស្ស៊ីដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេស ស៊ីរីនោះមាន Su-24, Su-25, Su-30, Su-34 និងគ្រាប់បែកឆ្លាតវៃប្រភេទ KAB-250 វាយប្រហារកម្ទេចទីតាំងសត្រូវបានយ៉ាងល្អបំផុតមិនដែលខុសគោលដៅឡើយ។

ប្រទេសជាច្រើននៅលើពិភពលោក ក្រោយពេលបានមើលឃើញកម្លាំងពិត ប្រាកដនៅក្នុងការវាយប្រហារតាមដែន អាកាសរបស់រុស្ស៊ីនោះមានបំណងចង់ ទិញសព្វាវុធទាំងនោះមកការពារជាតិ ខ្លួន។

អ្នកឯកទេសយោធារបស់រុស្ស៊ីលោក Igor Korotchenko បានបញ្ជាក់ថា អតិថិ ជនទិញសព្វាវុធពីរុស្ស៊ីនោះមានការត្រួត ពិនិត្យមើលបានយ៉ាងច្បាស់នឹងភ្នែកពី សមត្ថភាពវាយប្រហាររបស់យន្ដហោះ ចម្បាំង Su-34 ដែលអតិថិជនជាច្រើន បានចាត់ទុកថា នោះជាយន្ដហោះចម្បាំង ល្អបំផុតនៅលើលោក។ លោក Igor Korotchenko ក៏បានបង្ហាញឈ្មោះអតិថិជន ថ្មីដែលចង់ទិញយន្ដហោះចម្បាំងរបស់ រុស្ស៊ីមានប្រទេសអាល់ហ្ស៊េរី អុីរ៉ាក់ កា ហ្សាស្ថាន ទួរមេនីស្ថាន អ៊ុយបេ គីស្ថានជា ដើម។

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចកំពុងតែទទួលបានផលប្រយោជន៍ ជាច្រើនពីការលក់អាវុធដោយសារតែភាពតានតឹង

ចំណែកប្រទេសនៅក្នុងទ្វីបអាហ្វ្រិក មានប្រទេសអ៊ូហ្គង់ដា និងនីហ៊្សេរីយ៉ាក៏កំពុង ពិភាក្សាទិញយន្ដហោះចម្បាំង Su-34 របស់រុស្ស៊ីសម្រាប់វាយប្រហារទៅលើក្រុមបូកូហារ៉ាមផងដែរ។ ក្រៅពីនេះប្រទេស បែលឡារូសក៏មានគម្រោងទិញយន្ដហោះ Su-30SM របស់រុស្ស៊ីដើម្បីបំពេញឃ្លាំង អាវុធការពារជាតិឱ្យកាន់តែប្រសើរឡើងនៅឆ្នាំ២០២០។ មេបញ្ជាការកងទ័ពដែន អាកាសប្រទេសបែលឡារូសប្រកាសថា យន្ដហោះចម្បាំងហួសសម័យមួយចំនួន ចំបាច់ត្រូវតែផ្លាស់ប្ដូរ ហើយយន្ដហោះ ចម្បាំងរុស្ស៊ីពិតជាស័ក្ដិសមសម្រាប់ការផ្លាស់ ប្ដូរនោះណាស់។ លោកបន្ដទៀតថា តាម ការវាយតម្លៃលើស្ថានភាពជាក់ស្ដែងរបស់យន្ដហោះចម្បាំងរុស្ស៊ីដែលវាយប្រហារ ទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេស ស៊ីរីនេះគឺជាយន្ដហោះចម្បាំងដ៏ល្អបំផុត។

មេដឹកនាំប្រទេសលោកខាងលិចបានថ្កោលទោសទៅលើសកម្មភាពវាយប្រហារ របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីនោះអាចធ្វើឱ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ រុស្ស៊ីបានប្រកាសថា ការវាយប្រហារតាម ដែនអាកាសគឺគោរពទៅតាមច្បាប់អន្ដរជាតិ និងទៅតាមសេក្ដីត្រូវការរបស់រដ្ឋាភិបាលស៊ីរី។

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចកំពុងតែទទួលបានផលប្រយោជន៍ ជាច្រើនពីការលក់អាវុធដោយសារតែភាពតានតឹង

ប្រព័ន្ធផ្សព្វផ្សាយនានារបស់លោកខាង លិចបានផ្សាយថា គោលដៅវាយប្រហារ របសរុស្ស៊ីតាមដែនអាកាសទៅលើក្រុម អ៊ិស្លាមបង្កើតរដ្ឋនោះគឺដើម្បីបង្ហាញពីឥទ្ធិពលសព្វាវុធតែប៉ុណ្ណោះ ក៏ដូចជាផ្សព្វផ្សាយ អាវុធទំនើបៗរបស់ខ្លួនឱ្យពិភពលោកបានដឹង និងស្វែងរកទីផ្សារនាំចេញសព្វាវុធនៅពេលអនាគត។

តាមការព្យាករតម្លៃសរុបនាំចេញសព្វាវុធរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះមានទឹកប្រាក់ រហូតដល់ទៅ១៣ពាន់លានដុល្លារអាមេរិក។ តាមការប្រកាសរបស់ក្រុមហ៊ុន Rostekh mam ឯកទេសផលិតសព្វាវុធរបស់រុស្ស៊ី បញ្ជាក់ថា នៅក្នុងឆ្នាំនេះក្រុមហ៊ុននាំចេញសព្វាវុធ Rosobornexport នឹងទទួលបាន ប្រាក់ចំណូលដល់ទៅ១៣ពាន់លានដុល្លារពីការលក់អាវុធ។ ពេលនេះមានលិខិត បញ្ជាទិញអាវុធរុស្ស៊ីមានតម្លៃដល់ទៅ៤០ពាន់លានដុល្លារ។

បច្ចុប្បន្នរុស្ស៊ីបានលក់សព្វាវុធ និង សម្ភារយោធាដល់ប្រទេសចំនួន៥៩នៅលើពិភពលោកទាំងមូលប្រទេសដែល ទិញអាវុធច្រើនបំផុតពីរុស្ស៊ីគឺឥណ្ឌាមាន ២៥ភាគរយនៃអាវុធនាំចេញសរុប។ បន្ទាប់មកគឺប្រទេសចិនមាន២២ភាគរយ អុីរ៉ាក់២២ភាគរយ ស៊ីរី៥ភាគរយ វេណេ ហ្ស៊ុយអេឡា៥ភាគរយ។ល។ អំពីភូមិសាស្ដ្រ អាវុធរុស្ស៊ីលក់ទៅកាន់តំបន់អាស៊ីមាន រហូតដល់៧៥ភាគរយតំបន់អាមេរិកឡា ទីនមាន៩ភាគរយ និងមជ្ឈិមបូព៌ាមាន៧ ភាគរយ។

តាមការព្យាករការលក់សព្វាវុធរបស់ រុស្សីនឹងកើនឡើងជាបន្ដបន្ទាប់នៅឆ្នាំខាងមុខក្រោយពេលដែលបានបង្ហាញនៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនៅលើទឹកដីស៊ីរី វាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសមហាអំណាចកំពុងតែទទួលបានផលប្រយោជន៍ ជាច្រើនពីការលក់អាវុធដោយសារតែភាពតានតឹង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: