លោក​ ហ្ស៊ីនសូ ​អាបេ ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ ដែល​ធ្វើ​ដំណើរ​ទៅ ​គុយបា

លោក​ ហ្ស៊ីនសូ ​អាបេ ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ ដែល​ធ្វើ​ដំណើរ​ទៅ ​គុយបា

នាយករដ្ឋមន្ត្រី ជប៉ុន លោក ហ្ស៊ីនសូ អាបេ គឺជានាយករដ្ឋមន្ត្រី ជប៉ុន ដំបូងដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស គុយបា បានជួបជាមួយនឹងប្រធានាធិបតី រ៉ាអ៊ូល កាស្ត្រូ និងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនរវាងប្រទេសទាំងពីរ ។

ទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ប្រទេស គុយបា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំពិភពលោក ដែលធ្វើដំណើរទៅកាន់ប្រទេស គុយបា ក្រោយពីប្រទេសនេះ ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក រយៈពេលជិតពីរឆ្នាំកន្លងទៅ ។ លោក អាបេ និយាយថា លោកចង់ពិភាក្សាផ្នែកពាណិជ្ជកម្ម, វិនិយោគ និងការធ្វើសហប្រតិបត្តិការទៅលើការអភិវឌ្ឍ និងការពង្រឹងការផ្លាស់ប្ដូរទេសចរ ។

ប្រទេស ជប៉ុន មានប្រវត្តិសាស្ត្រយូរអង្វែងជាមួយប្រទេស គុយបា និងការនាំចូលអាហារសមុទ្រ, ថ្នាំជក់ និងកាហ្វេ ចំណែកប្រទេស គុយបា នាំចូលគ្រឿងចក្រពីប្រទេស ជប៉ុន ។ លោក អាបេ សង្ឃឹមថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចក្នុងសម័យថ្មី ចាប់ផ្ដើមពីទំនាក់ទំនងផ្នែកការពារជាតិរវាង គុយបា និង សហរដ្ឋអាមេរិក និងកំណែទម្រង់ពាណិជ្ជកម្ម ៕

ប្រភព ៖ kqube

  • លោក​ ហ្ស៊ីនសូ ​អាបេ ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ​ ដែល​ធ្វើ​ដំណើរ​ទៅ ​គុយបា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: