​ស្ត្រី​មេម៉ាយ​កូន​ពីរ​សុំ​ឧកញ៉ា ម៉ុង ឫទ្ធី​ ឲ្យ​ជួយ​រក​ប្ដី,​​តែ​បើ​មុខមាត់​ប្រហែល​លោក​ទើប​យក​

ស្ត្រីមេម៉ាយកូនពីរម្នាក់ ដែលកំព្រាស្វាមីអស់រយៈពេល ប្រមាណជា១០ឆ្នាំមកហើយនោះ បានត្អូញត្អែរប្រាប់ លោកឧកញ៉ា ម៉ុង ឫទ្ធី ឲ្យជួយរកប្ដីឲ្យគាត់មួយផង តែក្នុងសំណើនោះពិសេសត្រង់ថា ទាល់តែបុរសម្នាក់នោះមានមុខមាត់ប្រហាក់ប្រហែល លោកឧកញ៉ា ទើបគាត់យក។ នេះបើយោងតាមការបង្ហោះសារក្នុងទំព័រហ្វេសប៊ុក របស់លោកឧកញ៉ា ម៉ុង ឫទ្ធី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្រោយពីលោកឈប់ទិញពោតស្ងោររបស់មេម៉ាយកូនពីរ រូបនេះនៅតាមផ្លូវ។

​ស្ត្រី​មេម៉ាយ​កូន​ពីរ​សុំ​ឧកញ៉ា ម៉ុង ឫទ្ធី​ ឲ្យ​ជួយ​រក​ប្ដី,​​តែ​បើ​មុខមាត់​ប្រហែល​លោក​ទើប​យក​

ក្នុងសំណេររបស់លោក ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរយ៉ាងដូចនេះថា “ឃ្លានពេកហួសម៉ោងបាយមកជិតដល់ផ្លូវបំបែកគិរីរម្យ ឈប់រកទិញពោតស្ងោរទ្រាប់បាតសាលាកុំឱ្យខ្យល់ចាប់ អ្នកលក់ពោតថ្ងូរថាជួយរកប្តីឱ្យផង បើមុខមាត់ប្រហែលខ្ញុំបានយក មេម៉ាយអាយុ៤៦ឆ្នាំ ប្ដីស្លាប់ចោលជាង១០ឆ្នាំ ហើយមានកូនពីរនាក់នៅក្នុងបន្ទុក ពេលនេះមានតែសម្រេចលើប្រិយមិត្តFB ទៅចុះថាតើសមគ្នាដែរឬទេ”?

​ស្ត្រី​មេម៉ាយ​កូន​ពីរ​សុំ​ឧកញ៉ា ម៉ុង ឫទ្ធី​ ឲ្យ​ជួយ​រក​ប្ដី,​​តែ​បើ​មុខមាត់​ប្រហែល​លោក​ទើប​យក​

បន្ទាប់ពីបានបង្ហោះសារសួរប្រិយមិត្តរបស់លោក តាមបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមនុស្សជាច្រើនចូលទៅបញ្ចេញមតិថា “ចាំមើលខ្ញុំប្រាប់អុំស្រីហើយលោកអុំ” តែលោកបានតបវិញថា “មិនបាច់ចាំប្រាប់ទេគាត់មកជាមួយគ្នាដែរតើ មើលទៅគាត់ដូចជាគាំទ្រខ្លាំងណាស់”។ ក្រៅពីនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនរូបទៀត បានបញ្ចេញមតិបែបកំប្លែងលេងជាច្រើនផងដែរថា អោយលោកឧកញ៉ា ជួយរកឲ្យគាត់ផង ព្រោះអីគាត់រងាយូរហើយ៕

​ស្ត្រី​មេម៉ាយ​កូន​ពីរ​សុំ​ឧកញ៉ា ម៉ុង ឫទ្ធី​ ឲ្យ​ជួយ​រក​ប្ដី,​​តែ​បើ​មុខមាត់​ប្រហែល​លោក​ទើប​យក​

ប្រភព ៖ kqube

  • ​ស្ត្រី​មេម៉ាយ​កូន​ពីរ​សុំ​ឧកញ៉ា ម៉ុង ឫទ្ធី​ ឲ្យ​ជួយ​រក​ប្ដី,​​តែ​បើ​មុខមាត់​ប្រហែល​លោក​ទើប​យក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: