ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ម៉ោង២៣និង៣០នាទី ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ និងចំណុចប្លុករោងចក្រឆ្នាំ ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ១៧ សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បាន ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។

ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ: ១-ឈ្មោះ កែវ សារី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំ (ជួញដូរចាប់ដកយកបាន១៤ថង់តូច) ។ ២-ឈ្មោះសៀង តឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជួញដូរ ) ។ ៣-ឈ្មោះម៉ាក៉ ភារ: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជួញដូរ ដកហូតបានគ្រឿងញៀនរួមជាមួយឈ្មោះសៀង តឿ ចំនួន៤៧ថង៉តូច) ។

ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានបង្ក្រាបនៅទីតាំងសង្កាត់បឹងកក់ទី១ ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ឈ្មោះឃឹម យ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជូល ផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ (ជួញដូរ ដកហូតបានគ្រឿងញៀនចំនួន១៥ថង់តូច និងឈ្មោះ ស៊ុយ សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ (ប្រើប្រាស់ ដកហូត គ្រឿងញៀនបានចំនួន០១ថង់តូច) ។ សមត្ថកិច្ចបានចាប់យកវត្ថុតាង រួមមាន: ក្រាមពណ៌សថ្លា ដែលសង្ស័យជាគ្រឿងញៀនចំនួន៧៧ថង់តូច និងឧបករណ៍សំរាប់ជក់គ្រឿងញៀនចំនួន៩ឧបករណ៍ផងដែរ ៕

ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ប្រភព ៖ nokorwatnews

  • ឃាត់ខ្លួជនសង្ស័យ៥នាក់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: