វ៉ាស៊ីនតោន៖ ស្លាប់៤នាក់ក្នុងករណីបាញ់ប្រហារនៅផ្សារទំនើបក្រុង Burlington និពន្ធដោយ : ថ្មីៗ       September-24-2016, 10:26 am         369

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វ៉ាស៊ីនតោន៖ ស្លាប់៤នាក់ក្នុងករណីបាញ់ប្រហារនៅផ្សារទំនើបក្រុង Burlingtonរូបភាព៖គណនី twitter មន្ត្រីល្បាតរដ្ឋវ៉ាស៊ីនតោន Stg.Mark Francis មនុស្ស ៤នាក់បានស្លាប់​ដោយសារការបាញ់ប្រហារមួយដែលកើតឡើង​នៅផ្សារទំនើបនៅក្រុង Burlington នៃរដ្ឋវ៉ាស៊ីនតោន។ ករណីបាញ់ប្រហារនេះ​កើតឡើងនៅល្ងាចថ្ងៃសុក្រ​ ហើយប៉ូលិសក្នុងតំបន់​កំពុង​តាមប្រមាញ់ជនខ្មាន់កំាភ្លើង។ 

ករណីបាញ់ប្រហារមួយបានកើតឡើង​ផ្សារទំនើបនៅក្រុង Burlington នៃរដ្ឋវ៉ាស៊ីនតោន ល្ងាច​ថ្ងៃសុក្រ ហើយករណី​នេះបាន​ធ្វើឲ្យ​មនុស្សស្លាប់​ចំនួន​ ៤នាក់​ផងដែរ។ ​មន្ត្រីប៉ូលិស​ដែលល្បាតប្រចាំ​ទីក្រុង Sgt. Mark Francis បានអះអាងតាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា មនុស្ស​ចំនួន​ ៤នាក់ពិត​ជាបាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ករណីបាញ់ប្រហារនេះមែន​ ហើយសមត្ថកិច្ច​កំពុងតាម​ប្រមាញ់​ជនជាខ្មាន់កាំភ្លើងនេះ​ផងដែរ។​