សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​ប្តេជ្ញា​បន្ដ​ការតស៊ូ​ដើម្បី​ការពារ​នូវ​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​

កាលពី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុងឱកាស​ចូលជួប​សួរសុខទុក្ខ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​បាន​ប្តេជ្ញា​ថា បើទោះជា​មាន​ឧបសគ្គ​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នឹង​បន្ដ​ការតស៊ូ​នយោបាយ​ដោយ​អហិង្សា និង​សន្តិវិធី​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ការពារ​នូវ​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ក្តី​រំពឹង​របស់​កូន​ខ្មែរ​គ្រប់រូប​។​

​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខេត្តព្រៃវែង បានបញ្ជាក់​នៅ​ចំពោះមុខ លោក កឹម សុខា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ពួកគាត់​ប្ដេជ្ញា​បន្ដ​ការតស៊ូ​ដើម្បី​ការពារ​នូវ​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សជំទាស់​។ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ខេត្តព្រៃវែង បាន​ពន្យល់ថា យុទ្ធសាស្ត្រ​នយោបាយ គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឲ្យ​ពួកគាត់​មាន​ជំនឿ​ចិត្ត​ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងទៅ​ដឹកនាំ​ប្រទេស​កម្ពុជា​ក្រោយ​ការបោះឆ្នោត កម្ពុជា​នឹងមាន​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ ពិសេស​នោះ​គឺ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​ត្រូវគេ​សង្កេតឃើញថា ដោយសារតែ​ពួកគាត់​អស់​ក្តី​សង្ឃឹមលើ​រដ្ឋាភិបាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ ជីវភាព​របស់​ពួកគាត់​នៅតែ​ក្រីក្រ អំពើពុករលួយ តុលាការ​អយុត្តិធម៌ ការិយាធិបតេយ្យ ជម្លោះដីធ្លី ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ច្រើនឡើងៗ ពលករ​ចំណាកស្រុក និង​បញ្ហា​យ៉ាងច្រើន​ស្អេកស្កះ​ផ្សេងទៀត​នៅក្នុង​សង្គម​ដែល​នឹងធ្វើ​ឲ្យ​អនាគត​កូន​ខ្មែរ​ជំនាន់​ក្រោយ​គ្មាន​ជីវភាព​ប្រសើរឡើង​ឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គោលដៅ​របស់រប​ស់គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត នាំមក​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​ទៀតថា ក្នុងនាម​ជា​ក្រុម​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង រូបលោក​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត តែងតែ​ខិតខំ​រៀបចំ​ផែនការ ត្រួតពិនិត្យ​ផែនការ និង​ជំរុញ​ផែនការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ទៅដល់​គោលដៅ​៕

14448906_1470325592984735_8882834522645320306_n 14462827_1470325582984736_961519096234395497_n