តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

​តេឡេស្កុប​​ដ៏​​ធំ​​បំផុត​​លើ​លោក​បាន​បញ្ចប់​ការ​សាងសង់ និង​ត្រួតពិនិត្យ​ចុង​ក្រោយ​​ហើយ ​ដោយ​ចាប់​ផ្ដើម​​បេសកកម្ម​​​តាម​​រុក​រក​​ជីវិត​សត្វ​ក្រៅ​ភព​​នៅ​ថ្ងៃ​ទី​​២៥​កញ្ញា​ ស្អែក​​​​​តែ​ម្ដង។ ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​បាន​​សម្ដែង​អារម្មណ៍​​រីករាយ​ខ្លាំង​​ចំពោះ​សមិទ្ធផល​ថ្មី​ស្រឡាង​​មួយ​នេះ​​។

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

តេឡេស្កុប​​ធំ​គ្មាន​គូ​ប្រៀប​នេះ​ ​មាន​​ប្រវែង​ ៥០០​ម៉ែត្រ​ ​ធំជាង​តារាង​បាល់​ទាត់​ដល់​ទៅ​​ ៣០​ដង។ វា​​មាន​សមត្ថភាព​​​អាច​​​ចាប់​បាន​​រលក​សញ្ញា​​​​របស់​​ជីវិត​​សត្វ​នានា និង​​សិក្សា​ពី​តារា​ ឬ​លំហ​ ដែល​នៅ​មហាសែន​ឆ្ងាយ​​ពី​ភព​ផែនដី​របស់​ពួក​យើង​។

 

FAST ជា​​ឈ្មោះ​​​ត្រូវ​បាន​គេ​ដាក់​​ឲ្យ​​តេឡេស្កុប​​ខាង​លើ ​​អាច​​​ស្វែង​រក​​បាន​​លឿន​រហ័ស​ ​ និង​មាន​ប្រសិទ្ធភាព​​ជាង​ការ​រុក​រក​មុន​ៗ។ វា​ស្ថិត​នៅ​​​ចន្លោះ​​​​កូន​ភ្នំ​​មាន​រាង​ជា​បាត​ខ្ទះ​​ក្រឡូម​ នៅ​ភាគ​ពាយ័ព្យ​​ប្រទេស​ចិន​។ ទំហំ​របស់ FAST បាន​វ៉ា​ដាច់​តេឡេស្កុប​ Arecibo នៅ​ប្រទេស​ Puerto Rico ​ដែល​ធ្លាប់​​ឈរ​​ជា​តេឡេស្កុប​ធំ​ជាង​គេ​លើ​លោក​អស់​​រយៈពេល​ ៥៣​ឆ្នាំ។

 

សំណង់​ FAST ​​ត្រូវ​បាន​​​គេ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​​ ១៨៥​លាន​ដុល្លារ ​ដោយ​ចាប់​ផ្ដើម​​​សង់​នៅ​​ឆ្នាំ​ ២០១១ ដោយ​​ផ្គុំ​បន្ទះ​រាង​ត្រីកោណ​​អស់​ចំនួន​ ៤៤៥០​​ យ៉ាង​ផ្ចិតផ្ចង់​បំផុត​៕

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

ពេល​មិន​ទាន់​ចាប់​ផ្ដើម​​​សំណង់

តេឡេស្កុប​​យក្ស​​​ចិន ​ចាប់​ផ្ដើម​​​ស្វែង​រក​សត្វ​ក្រៅ​ភព​នៅ​ថ្ងៃ​ស្អែក​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN