លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

កំពត ​គឺជា​ខេត្ត​ឆ្នេរ​សមុទ្រ​ធំ​ជាងគេ​ទី 3ក្នុង​ប្រទេស​កម្ពុជា និង​ល្បីល្បាញ​ដោយសារ​ម្រេច​កំពត ដែល​ជា​ម្រេច​មាន​គុណភាព​ល្អ​ចំណាត់ថ្នាក់​ពិភពលោក។ ខេត្ត​នេះ​ មាន​រមណីយដ្ឋាន​ធម្មជាតិ​ និង​សំណង់​អគារ​ប្រវត្តិសាស្ត្រ​សម័យ​អាណានិគម​ជាច្រើន សម្រាប់​ភ្ញៀវ​ទស្សនា​ និង​ស្វែងយល់។

 

ឧទ្យាន​ជាតិ​ភ្នំបូកគោ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

មាន​លក្ខណៈ​ពិសេស​ដាច់​​ដែល​កម្រ​រក​គូ​ប្រដូច​បាន​សម្រាប់​ការ​កម្សាន្ត​ទាំង​ផ្នែក​ផ្លូវកាយ​ និង​ផ្លូវចិត្ត។

 

សំណង់​អគារ​អាណានិគម​បារាំង

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

ខេត្ត​កំពត​ត្រូវ​បាន​បង្កើត​ឡើង​រាប់​សតវត្ស​រ៍មក​ហើយ ប៉ុន្តែ​ទីតាំង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ទីក្រុង ត្រូវបាន​បង្កើត​ឡើង​ឲ្យ​មាន​លក្ខណៈ​ស្រស់ស្អាត​ទាន់សម័យ នៅអំឡុង​ពេល​អាណានិគមបារាំង នា​ចុង​សតវត្ស​រ៍ ១៩និង​ដើម​សតវត្ស​រ៍ទី ២០។ អគារ​ជា​ច្រើន​អម​សង​ខាងផ្លូវ​ និង​ទន្លេ ត្រូវបាន​សាងសង់​ឡើង​ក្នុង​អំឡុង​ពេលនោះ។ នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង មាន​អគារ​ដែល​មាន​រចនាបថ​បារាំង​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ទាំង​អគារ​រដ្ឋាភិបាល​ និង​ពន្ធនាគារ​ផងដែរ។

 

ម្រេច​កំពត
លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

កំពត មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​មាន​គុណភាព និង​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ជាង​មួយ​សតវត្សរ៍ និង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ម្រេច​មាន​គុណភាព​ខ្ពស់​ក្នុង​ពិភពលោក។
ផ្លែឈើ​ប្រចាំ​ខេត្ត​កំពត

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

ប្រសិន​បើ​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅកំពត ភ្ញៀវ​ទេសចរ​នឹង​បាន​ឃើញ​រូបសំណាក​ធុរេន​យក្ស​ដ៏​ធំ បង្ហាញ​ពី​អត្តសញ្ញាណ​មួយ​នៃ​ខេត្ត​កំពត ដែលមា​ន​ធុរេន​ដ៏ឈ្ងុយ​ឆ្ងាញ់ល្បីល្បាញ​នៅក្នុងតំបន់។
ក្រៅ​ពី​ធុរេន ខេត្តកំពត ​ក៏​មាន​ផលិតនូវ​ផ្លែឈើ​តាម​រដូវមួយ​ចំនួនទៀត​ដូចជា​ដូង ស្វាយ សាវម៉ាវ និង​មង្ឃុតជាដើម។ ដោយឡែក​ផ្លែធុរេន​ និងដូង គឺជា​កសិផល​ដ៏សំខាន់​ជាងគេ​ក្នុង​ខេត្តកំពត ដែល​ផ្គត់ផ្គង់​សឹងតែ​ទូទាំង​រាជធានីភ្នំពេញ។

 

រូងភ្នំថ្ម​កំបោរ

 
រូងភ្នំ​មួយចំនួន​នៅជិត​ទីក្រុង​កំពត​ គឺ​ជា​រូងភ្នំថ្ម​កំបោរ ដែល​មាន​អាយុកាល​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម្ល៉េះ។ ជាមួយ​គ្នា​នេះ ប្រាសាទ​ឥដ្ឋ​ដែល​មាន​ទម្រង់​ផ្សេងៗពី​គ្នា ក៏ត្រូវ​បាន​សាងសង់​នៅក្នុង​ល្អាង​ភ្នំទាំង​នេះដែរ។ រូងភ្នំ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ គឺ​រូងភ្នំ​ឆ្នុក រូងភ្នំ​ស្លាតាអូន រូងភ្នំ​សរសៀរ និង​រូងភ្នំ​កំពង់ត្រាច។

 

ឆ្នេរសមុទ្រ និង កោះ

 

លក្ខណៈ​ពិសេស ៥ យ៉ាង​ ខេត្ត​កំពត​ស្អាត​លេច​ធ្លោ​ទាក់​ចិត្ត​អ្នក​ទេសចរ

 

ឆ្នេរសមុទ្រ​ខេត្ត​កំពត គឺជា​ឆ្នេរសមុទ្រ​ដែលសម្បូរ​ទៅដោយ​ដើម​កោងកាង និង​ដើមដូង​ដុះ​ព្រោងព្រាត​នៅក្បែរ​ឆ្នេរ ដែល​ជា​សម្រស់​ទាក់ទាញ​អន្ទង​ចិត្ត​ភ្ញៀវ​ទេសចរ​ឲ្យ​លម្ហែក​ម្សាន្ត​នៅទីនេះ។ សមុទ្រ​កំពត ក៏​ជា​ទីដៅដ៏ល្អ​ពិសេស​សម្រាប់​ការ​កម្សាន្ត​ និង​ការ​ជ្រមុជ​ទឹក​មើល​ផ្កាសមុទ្រ​ផងដែរ។ ដោយ​ឡែក កោះ​នានា​នៅក្នុង​ខេត្តកំពត មាន​ខ្សាច់​ស​ស្អាត និង​មាន​លក្ខណៈ​ជាតិ​គ្មានការកែឆ្នៃ៕