អាថ៌កំបាំង ទា​បំពង​នៅ​ផ្សារ​ឈូក ទម្លាយ​ឲ្យ​ដឹង​

ប្រសិន​បើ​និយាយ​ពី​​ទា​បំពង​ ឬ​ទា​ចៀន នៅ​ផ្សារ​ឈូក ខេត្ត កំពត គឺ​ជា​មុខ​​ម្ហូប​ដ៏​ពេញ​និយម​ខ្លាំង​ប្រចាំ​ខេត្ត​មួយ​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុខម្ហូប​​មួយ​មុខ​នេះ ក៏​ជា​ទី​ពេញ​និយម​ខ្លាំង​របស់​អ្នក​ទេសចរណ៍​ផង​ដែរ។ អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ទី​នេះ តែងតែ​ចុះ​​ទិញ​​​​ទុក​ពិសា ឬ​យក​ផ្ញើ​មិត្តភ័ក្ដិ​ជា​ដើម។

 

អាថ៌កំបាំង ទា​បំពង​នៅ​ផ្សារ​ឈូក ទម្លាយ​ឲ្យ​ដឹង​

 

បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត នោះ​​យើង​នឹង​ឃើញ​តូប​តូចៗ តាម​ដង​ផ្លូវ​​លក់​ទា​បំពង​​​ក្ដៅៗ ក្នុង​ផ្សារ​​ឈូក​ចាស់ ​មុន​នឹង​​​ដល់​ទី​រួម​​​ខេត្ត​កំពត។

 

អ្នក​ស្រី នួន គីមសុ ហៅ​យាយ​ម៉ៅ អាជីវករ​លក់​ទា​បំពង​នៅ​ទី​នេះ​ដំបូង​គេ បាន​ប្រាប់​ក្រុម​ការងារ​ “​ផ្លូវ​ទៅ​ស្រុក” ថា ទា​បំពង​ ឬ​ទា​ចៀន នៅ​ផ្សារ​ឈូក បាន​​លក់​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​រូប​ភាព​លក់​ដំបូង​មាន​តែ​២ទៅ៣ ​គ្រែ ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយ​ឃើញ​ក្រុម​គ្រួសារ​អ្នក​ស្រី លក់​ដាច់​ខ្លាំង អ្នក​ស្រុក​ក៏​ចាប់​ផ្ដើម ​ប្រកប​របរ​នេះ​តាម​អ្នក​ស្រី ហើយ​បច្ចុប្បន្ន​មាន​មិន​ក្រោម​៥០​គ្រែ​ឡើយ។

 

អាថ៌កំបាំង ទា​បំពង​នៅ​ផ្សារ​ឈូក ទម្លាយ​ឲ្យ​ដឹង​

 

អ្នក​ស្រី​​បាន​បង្ហើប​រូបមន្ត​នៃ​ការ​​​​ផ្សំ​គ្រឿង ​និង​ការ​ចម្អិន នាំ​ឲ្យ​មាន​រសជាតិ​ជាប់​មាត់​នេះ​​ថា មិន​មាន​គ្រឿង​ផ្សំ​ពិសេស​អ្វី​ឡើយ គឺ​មាន​តែ​អំបិល​ ស្ករ ប៊ីចេង​នោះ​ទេ គ្រាន់​តែ​អ្នក​លក់​ទាំង​អស់ មាន​ជំនាញ​ខាង​របៀប ប្រឡាក់​សាច់​ខុស​ៗ​គ្នា​ប៉ុណ្ណោះ។

 

ចំពោះ​សត្វ​ទា​វិញ បាន​​ទិញ​ពី​អ្នក​ស្រុក ក្នុង​ខេត្ត កំពត​តែ​ម្ដង ហើយ​ការ​ចិញ្ចឹម​វិញ តាម​បែប​ធម្មជាតិ។ទា​១ក្បាល​ ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​​ចន្លោះ​ពី១២០០០រៀល ដល់​១៥០០រៀល ទៅ​តាម​​គីឡូ​ទា។ ចំពោះ​ក្បាល​វា​វិញ​១ ថ្លៃ២០០០រៀល គ្រឿង​ក្នុង​១ចង្កាក់​១០០០រៀល។

 

សូម​ស្ដាប់ អ្នក​ស្រី នួន គីមសុ ហៅ​យាយ​ម៉ៅ ប្រាប់​ទី​រៀប​ធ្វើ​ទា​បំពង​៕

 

 

អាថ៌កំបាំង ទា​បំពង​នៅ​ផ្សារ​ឈូក ទម្លាយ​ឲ្យ​ដឹង​

 

អាថ៌កំបាំង ទា​បំពង​នៅ​ផ្សារ​ឈូក ទម្លាយ​ឲ្យ​ដឹង​

 
អត្ថបទ៖ ខុត សីហា