ខ្មាន់​កាំភ្លើង​បាញ់​រះ​​នៅ​​ផ្សារ​ទំនើប​​សម្លាប់​៤នាក់​​ នៅ​វ៉ាស៊ីនតោន​មិញ​នេះ

មនុស្ស​ចំនួន​ ៤​នាក់​​​ត្រូវ​បាន​​ខ្មាន់​​កាំភ្លើង​បាញ់​ស្លាប់​ភ្លាម​​ៗ​​នៅ​ផ្សារ​ទំនើប​​​​នៅ​ទីក្រុង​ Burlington ​រដ្ឋ​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក ​នា​វេលា​ម៉ោង​​៧៖៣០​នាទី​​យប់​ថ្ងៃ​សុក្រ ត្រូវ​នឹង​ម៉ោង​​៩៖៣០នាទី​ព្រឹក​​​ថ្ងៃ​សៅរ៍​នេះ​ម៉ោង​នៅ​កម្ពុជា។

ខ្មាន់​កាំភ្លើង​បាញ់​រះ​​នៅ​​ផ្សារ​ទំនើប​​សម្លាប់​៤នាក់​​ នៅ​វ៉ាស៊ីនតោន​មិញ​នេះ

 

ផ្សារ​ទំនើប​ Cascade Mall និង​​ហាង​ជា​ច្រើន​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​​ត្រូវ​បាន​​បញ្ជា​ឲ្យ​បិទ​​​​ ខណៈ​ការ​ស៊ើប​អង្កេត​កំពុង​​ដំណើរការ​។ អាជ្ញាធរ​​មិន​ទាន់​ដឹង​ច្បាស់​​ថា​​​ មាន​​​ខ្មាន់កាំភ្លើង​​ម្នាក់​ ឬ​ច្រើន​ជាង​នេះ​​ទេ​​ ដែល​បាន​បាញ់​ប្រហារ​​​លើ​​​ជន​ស្លូត​ត្រង់​ ​ថែម​ទាំង​​មូលហេតុ​មិន​ទាន់​​ដឹង​ដូច​គ្នា។

 

ទោះ​ជា​យ៉ាង​ណា​ក្ដី ​បុរស​ជន​សង្ស័យ​ពាក់​មុខ​​​​ម្នាក់ ​​ត្រូវ​បាន​គេ​ឃើញ​​​​​កាន់​កាំភ្លើង​ដើរ​​ឆ្ពោះ​​​ទៅ​កាន់​​ផ្លូវ​ Interstate 5 មុន​ពេល​ប៉ូលិស​ទៅ​ដល់​។ ក្រុម​​ជួយ​សង្គ្រោះ​​​​បាន​ចូល​ទៅ​​​ក្នុង​​​ផ្សារ​ទំនើប ​ដោយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ជម្លៀស​ចេញ​​​ភ្លាម​ៗ​​ទៅ​កាន់​វិហារ​​គ្រិស្ត​​​ក្បែរ​នោះ។ គេ​មិន​ដឹង​ថា​​​​មាន​មនុស្ស​​ប៉ុន្មាន​នាក់​ និង​​​អ្នក​របួស​​ប៉ុន្មាន​​នាក់​​នៅ​ឡើយ​ទេ។

 

មន្ត្រី​​​គ្រប់​គ្រង​​​​កិច្ចការ​សង្គ្រោះ​​បន្ទាន់​ បាន​​​ប្រាប់​​ឲ្យ​ពលរដ្ឋ​​​កុំ​ឲ្យ​ទៅ​​ក្បែរ​ផ្សារ​ទំនើប​ រួម​ទាំង​អ្នក​បើក​បរ​រថយន្ត​ផង៕

 

ខ្មាន់​កាំភ្លើង​បាញ់​រះ​​នៅ​​ផ្សារ​ទំនើប​​សម្លាប់​៤នាក់​​ នៅ​វ៉ាស៊ីនតោន​មិញ​នេះ

 

ខ្មាន់​កាំភ្លើង​បាញ់​រះ​​នៅ​​ផ្សារ​ទំនើប​​សម្លាប់​៤នាក់​​ នៅ​វ៉ាស៊ីនតោន​មិញ​នេះ

 

ខ្មាន់​កាំភ្លើង​បាញ់​រះ​​នៅ​​ផ្សារ​ទំនើប​​សម្លាប់​៤នាក់​​ នៅ​វ៉ាស៊ីនតោន​មិញ​នេះ

 

 

ប្រែ​សម្រួល៖​ ឡេង ភារុណ
ប្រភព៖ BBC