អ្នក​ជំនាញ​ បង្ហាញ​វិធី​មើល​សូត្រ​ខ្មែរ

សូត្រ​ខ្មែរ ​គឺ​ជា​សូត្រមាន​គុណភាព​ហើយ​ល្បី​ខ្លាំង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ ​ភាព​ល្បី​ល្បាញ​នេះ សូត្រ​ខ្មែរ​ត្រូវ​បាន​សហគមន៍​អឺរ៉ុប ប្រទេស​ជប៉ុន​ និង​​ប្រទេស​​ជា​ច្រើន​ទៀត​បញ្ជា​ទិញ ជា​បន្តបន្ទាប់។ ទទឹម​គ្នា​នោះ​ដែរ​សូត្រ​ពី​បរទេស​​​ដូច​ជា​ចិន វៀតណា ថៃ ក៏​ត្រូវ​បាន​នាំ​ចូល​​ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​​ការ​​រចនា​ម៉ូដ គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា នាំ​ឲ្យ​អ្នក​ទិញ​យក​ប្រើស​ប្រាស់​មិន​មាន​ជំនាញ​ខាង​ពិនិត្យ​អាច​ច្រឡំ។

អ្នក​ជំនាញ​ បង្ហាញ​វិធី​មើល​សូត្រ​ខ្មែរ

សូត្រ​ខ្មែរ​មាន​ចំណុច​ពិសេស ៣ សំខាន់ៗ គឺ

 

ទី ១ ខ្មែរ​មាន​សូត្រ​មាស​ផលិត​ពី​សរសៃ​សូត្រ​ធម្មជាតិ​ធ្វើ​ឡើង​ពី​ដង្កូវ​នាង។

ទី ២ រចនាប័ទ្មនៅ​លើ​សូត្រ​តាម​ប្រវត្តិ​ព្រេង​និទាន​បង្ហាញ​ពី​វប្បធម៌​ទន់ភ្លន់​ ដែល​ពិបាក​ក្នុង​ការ​ចម្លង​តាម។
ទី ៣ គឺ​ការ​ប្រើប្រាស់​ល័ក្ត​ដែល​មិន​ប៉ះពាល់​សុខភាព។

 

សូម​ស្ដាប់​វីដេអូ​ស្ដី​ពី​ការ​បង្ហាញ​​របស់​អ្នកស្រី ងន វ៉ាន់ថា ម្ចាស់​សិល្បកម្ម “សូត្រ​ពណ៌ Color Silk” ខេត្ត​តាកែវ៕

 

 

អត្ថបទ៖ ខុត សីហា