ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ចង់ដឹងច្បាស់ថា Alex សរសេរសំបុត្របង្កប់ខ្លឹមសារយ៉ាងណា ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖

បន្ទាប់ពីរូបភាពក្មេងប្រុស Omran បានធ្វើឱ្យមនុស្សពេញពិភពលោកចាប់អារម្មណ៍ និង បង្ហាញពីក្តីអាណិតអាសូររួចនោះ កាលពីពេលថ្មីៗនេះ មានក្មេងប្រុសម្នាក់ឈ្មោះ Alex អាយុ ៦ ឆ្នាំ រស់នៅក្នុងទីក្រុង Scarsdale រដ្ឋ NewYork សហរដ្ឋអាមេរិក បានសរសេរសំបុត្របុត្រមួយច្បាប់ផ្ញើទៅកាន់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និយាយពី Omranដែលខ្លឹមសារនោះបានធ្វើឱ្យលោករំជួលចិត្ត និង ក្តុកក្តួលឥតឧបមា ។

ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ក្មេងប្រុស Alex ដែលទើបតែមានអាយុ ៦ ឆ្នាំ ក៏មិនខុលពីមនុស្សទូទៅលើពិភពលោកដែរ ក្រោយពីឃើញរូបភាពរបស់ Omran ដែលពោរពេញដោយភាពប្រឡាក់ប្រឡូស និង មានឈាមស្រោចពេញខ្លួន អង្គុយធ្មឹងក្នុងរថយន្តសង្គ្រោះដ៏គួរឱ្យអាណិតនេះ បានធ្វើឱ្យរូបគេដែលស្ថិតក្នុងវ័យស្របាលគ្នានេះ មានចិត្តអាណិតសង្វេគយ៉ាងខ្លាំង ។

ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ដោយសារមើលឃើញទិដ្ឋភាពបែបនេះ Alex ដែលមានអាយុបង Omran តែមួយឆ្នាំរូបនេះ បានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលក្នុងខ្លឹមសារសំបុត្រនោះ Alex បានសរសេរថា «Alex មានបំណងចង់ឱ្យ Omran មករស់នៅជាមួយគ្រួសាររបស់គេ ហើយ Alex នឹងចែករំលែកកង់ ព្រមទាំងបង្រៀន Omran ឱ្យជិះកង់នោះ» ។

ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

Alex បាននិយាយទៀតថា «មិនត្រឹមតែរូប Alex ទេ សូម្បីតែប្អូនស្រីរបស់គេ ក៏ចង់ចែករំលែករបស់លេងផ្ទាល់ខ្លួនផ្សេងៗដល់ Omran ផងដែរ» ។ អ្វីដែលគួរឱ្យរំជួលចិត្តខ្លាំងគឺប្រយោគមួយឃ្លារបស់ Alex ថា «យើងនឹងផ្តល់ក្រុមគ្រួសារមួយឲ្យOmran ហើយគេនឹងក្លាយជាបងប្អូនរបស់យើង» ។

ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ខ្លឹមសារនៃសំបុត្រនេះបានធ្វើឲ្យលោកបារ៉ាក់អូបាម៉ា មានអារម្មណ៍ក្តុកក្តួល និង រំជួលចិត្តយ៉ាងខ្លាំង ស្របពេលជាមួយគ្នានោះដែរ លោក បារ៉ាក់ អូបាម៉ា ក៏បានថ្លែងកោតសរសើរAlexនិងបានរំលេចសារមួយឃ្លាថាAlex បានបង្រៀនយើងច្រើនណាស់ ។

ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ) ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ) ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ) ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)

ប្រភព ៖ pmhotnews

  • ខ្លឹមសារសំបុត្រក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ ធ្វើឱ្យលោក អូបាម៉ា ក្តុកក្តួលចិត្តចង់ស្រក់ទឹកភ្នែក (មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: