សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងសព្វាវុធមានការកើនឡើង ដោយសារការប្រឈមមុខដាក់គ្នានៃបណ្តាប្រទេសក្នុងតំបន់សំខាន់ៗមួយ ចំនួន ដូចជា តំបន់មជ្ឈិមបូព៌ា រួមទាំងជម្លោះដែនសមុទ្រចិនខាងត្បូងនៅក្នុងតំបន់អាស៊ីផង ។ ការប្រកួតប្រជែងសព្វាវុធនេះ ជាបច្ច័យមួយធ្វើឲ្យប្រទេសផលិតសព្វាវុធ “ត្រូវប៉ាន់” នៅលើទីផ្សារលក់អាវុធ ជាអាទិ៍ មហាអំណាចរុស្ស៊ីទទួលបានលិខិតបញ្ជាទិញអាវុធមានទំហំទឹកប្រាក់រហូត ដល់៤០ពាន់លានដុល្លារអាមេរិក ។

សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ

សកម្មភាពនៃការវាយប្រហាររបស់រុស្ស៊ី ទៅលើក្រុមឧទ្ទាម ISIS នៅប្រទេសស៊ីរី បានធ្វើឲ្យសព្វាវុធរបស់រុស្ស៊ី ដូចជា យន្តហោះចម្បាំងធុន SU-24, SU-25, SU-30 និង SU-34 ព្រមទាំងកាំជ្រួចមីស៊ីលវ័យឆ្លាតប្រភេទ KAB -250 , KAB-500 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើន ក្នុងការទំនាក់ទំនងបញ្ជាទិញ ។

សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ

បច្ចុប្បន្ន រុស្ស៊ីដែលជាប្រទេសមហាអំណាចលក់សព្វាវុធលំដាប់ទី២លើពិភពលោក បន្ទាប់ពីមហាអំណាចអាមេរិកនោះ បានលក់សព្វាវុធ និងសម្ភារៈបរិក្ខារយោធាទៅឲ្យបណ្តាប្រទេសចំនួន៥៩នៅលើពិភពលោក ក្នុងនោះតំបន់អាស៊ីមានចំនួន៧៥ភាគរយ តំបន់អាមេរិកខាងត្បូងចំនួន០៩ភាគរយ និងតំបន់មជ្ឈិមបូព៌ាចំនួន០៧ភាគ រយ… ។

សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ

សារព័ត៌មាន The Moscow Times បានផ្សព្វផ្សាយឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុននាំចេញសព្វាវុធរបស់រុស្ស៊ី Rosoboronexport បានលក់អាវុធមានចំនួនកើនឡើងជាលំដាប់ គឺមានទំហំទឹកប្រាក់មិនតិចជាង១៣ពាន់លានដុល្លារអាមេរិកឡើយក្នុង១ឆ្នាំៗ ៕

សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ

ប្រភព ៖ dtn7

 

  • សង្គ្រាមប្រកួតប្រ ជែងសព្វាវុធធ្វើ​ឲ្យមហាអំណាច រុស្ស៊ី ទទួលបានលិខិតបញ្ជាទិញអាវុធមាន តម្លៃរហូត ដល់៤០ពាន់លានដុល្លារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: