ឧបករណ៍បញ្ចាំងស្លាយរបស់ Sony មានទំហំតូច អាចដាក់ហោបៅបាន

ឧបករណ៍បញ្ចាំងស្លាយរបស់ Sony មានទំហំតូច អាចដាក់ហោបៅបាន

ថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញឧបករណ៍ បញ្ចាំងស្លាយជំនាន់ថ្មីមួយឈ្មោះ ថា MP-CL1A ក្នុងទំហំតូច អាចយកតាមខ្លួ និង ដាក់ក្នុងហោបៅបាន។ ឧបករណ៍ជំនាន់ថ្មីនេះមានបន្ថែមលក្ខណៈសម្បត្តិជាច្រើនលើសម៉ូឌែលមុន ( MP-CL1 ) ។ វាមានបន្ថែមនូវតំណប្លូ៊ធូស និង មុខងារមួយចំនួន ។ សម្រាប់ម៉ូឌែល MP-CL1A ថ្មីនេះមានទំហំ 15 x 7.6 x1.3 សង់ទីម៉ែត្រ និង ទំងន់ត្រឹមតែ ២១០ ក្រាមប៉ុណ្ណោះ ។

ឧបករណ៍បញ្ចាំងស្លាយរបស់ Sony មានទំហំតូច អាចដាក់ហោបៅបាន

វាមានសមត្ថភាពបញ្ចាំងបានក្នុងចំងាយ ៣,៧ ម៉ែត្របានកម្រិតទំហំ ១២០ អ៊ីង យ៉ាងច្បាស់ដោយប្រើនូវបច្ចេក វិទ្យា Laser Beam Scanning របស់ក្រុមហ៊ុន Sony ផ្ទាល់ និង បានអះអាងថា វាអាចបង្ហាញរូបភាពបានម៉ត់ ច្បាស់ ទោះនៅលើផ្ទៃជញ្ជាំងមានសភាពរាបស្មើ និង កោងណាក្តី ។កម្រិតដង់ស៊ីតេពណ៌ទំហំ 1920 x 720 និង កម្រិតសមាមាត្រចែកពណ៌ច្បាស់ទំហំ 80,000:1 ។ ឧបករណ៍នេះ បានបំពាក់មកនូវថ្មទំហំ ៣៤០០ មីលីអំពែរ អាចសាកថាមពលបានតាមរន្ធ USB ដូចទូរសព្ទ័ទូទៅ ប៉ុន្តែវាអាច ប្រើបានតែរយៈពេល ២ ម៉ោងប៉ុណ្ណោះ ក្រោយពេលសាកថ្មពេញម្តងៗ ។

ឧបករណ៍បញ្ចាំងស្លាយរបស់ Sony មានទំហំតូច អាចដាក់ហោបៅបាន

ឧបករណ៍ជំនាន់ថ្មីនេះអាចធ្វើតំណភ្ជាប់រន្ធសំលេង Wi-fi, HDMI, និង MHL បាន ។ សម្រាប់ម៉ូឌែល MP-CL1A នេះនឹងដាក់លក់នៅក្នុងខែតុលាខាងមុខ ក្នុងតម្លៃ ៤០០ដុល្លារ ៕

ប្រភព ៖ pmhotnews

  • ឧបករណ៍បញ្ចាំងស្លាយរបស់ Sony មានទំហំតូច អាចដាក់ហោបៅបាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ជីវិតនិងសង្គម
Tags: