ទទួលទានស៊ុតស្ងោរ១គ្រាប់ ក្នុង១ថ្ងៃ ជួយឱ្យកម្រិតជាតិស្ករ នៅក្នុងឈាមរបស់អ្នក មានលំនឹងល្អ នឹកស្មានមិនដល់!

ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ មនុស្សគ្រប់វ័យ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកអនុញ្ញាត ឱ្យកម្រិតជាតិស្ករនៅក្នុងខ្លួនឡើងខ្ពស់ពេកនោះ វានឹង បណ្តាលឱ្យកើតមានជំងឺ ជាច្រើនមុខ ហើយប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។

ក្រុមអ្នកជំនាញមកពីទូទាំង ពិភពលោកបានធ្វើការសន្និដ្ឋានរួមមួយថា ដំណោះស្រាយដែលអាចជួយយើង នៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាមបាននោះ គឺងាយណាស់ ដោយគ្រាន់តែទទួលទានស៊ុតស្ងោរ១គ្រាប់ ក្នុង១ថ្ងៃជាការស្រេច។

ចំពោះវិធីនៃការធ្វើនោះមិនពិបាកដូចអ្វីដែលអ្នកគិតនោះទេ ដោយគ្រាន់តែនាំយក ស៊ុតទាឬមាន់ ១គ្រាប់ទៅចម្អិនឱ្យឆ្អិនល្អ ហើយបកសំបកវាចេញឱ្យស្អាត។ បន្ទាប់មកពុះវាជា២ ឬយកសម មកចាក់វាឱ្យធ្លុះៗបន្តិច ហើយចាក់ទឹកខ្មេះចូលទៅតាមក្រោយ។ ក្រោយមកដាក់វាត្រាំនៅក្នុងចាន ឬកូនឆ្នាំងតូចល្មមមួយ ទុកចោលរយៈពេល១យប់។

បន្ទាប់ពីនេះ អ្នកគួរទទួលទានស៊ុត ដែលបានធ្វើត្រៀមទុករួចស្រេចហើយនោះ នៅពេលព្រឹក ជាមួយទឹកក្តៅដែលលាយជាមួយទឹកខ្មេះ មួយស្លាបព្រាកាហ្វេ។ អ្នកគួរតែបរិភោគបានយ៉ាងទៀងទាត់ក្នុងសប្តាហ៍ជាប់ៗគ្នា។ បន្ទាប់មក កម្រិតជាតិស្ករក្នុងឈាមនឹងត្រូវបានថយចុះ ជាលំដាប់ស្មានមិនដល់។

ជាការពិតណាស់ លទ្ធផលរបស់វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា គួរឱ្យភ្ញាក់ផ្អើល ដោយសារតែ កម្រិតជាតិស្ករក្នុងឈាមនឹងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីអ្នកបរិភោគ ស៊ុតឆ្អិន និងទឹកខ្មេះនេះរួច។ ក្រៅពីនេះអ្នកក៏ អាចបរិភោគវាជាមួយនឹងអំបិលម្រេច ធម្មតា ដោយមិនបាច់ត្រាំក្នុងទឹកខ្មេះក៏បាន ១ថ្ងៃ១គ្រាប់ ជារៀងរាល់។

បច្ចុប្បន្ន អ្នកដែលមានជំងឺទឹកនោមផ្អែម មានការកើនឡើងនៅទូទាំងពិភពលោក នេះ គឺព្រោះតែការផលិតផលអាំងស៊ុយលីន ចេញពីក្នុងលំពែង មានសភាពច្រើន លើសលប់មិនឈប់ឈរ ហើយអរម៉ូន ដែលគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ក៏មានមុខងារមិនប្រក្រតី ទៅតាមនោះដែរ។ នេះហើយ គឺជាមូលហេតុដែលបង្កើន កម្រិតជាតិស្ករលើស នៅក្នុងឈាមនាំឱ្យកើតមានជំងឺទឹកនោមផ្អែម។

ចំណែកឯរោគសញ្ញាទូទៅនៃជំងឺទឹកនោមផ្អែម ជាទូទៅមានដូចជា ស្រកទម្ងន់ អស់កម្លាំង ស្រេកទឹកគ្រប់ពេល និងរមាស់លើរាងកាយជាដើម។ លើសពីនេះអ្នក ដែលមានជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលឱ្យបានត្រឹមត្រូវនោះ អាចនាំឱ្យ មានជំងឺបេះដូង ជំងឺខ្សោយតម្រងនោម ខ្វាក់ភ្នែក ខូចសរសៃប្រសាទទៀតផង។

ដូចដែលបានបញ្ជាក់ពីខាងលើដែរ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ហើយមិនចង់ឱ្យសម្ពាធឈាមកើត ខ្ពស់ខុសប្រក្រតី និងមានសុខភាពល្អជានិច្ច គួរទទួលទានស៊ុតឆ្អិន តាមរបៀបធ្វើនេះជាទៀងទាត់ ហើយត្រូវពិនិត្យម្ហូបអាហារ ផ្សេងៗឱ្យបានត្រឹមត្រូវ និងមិនបណ្ដោយខ្លួនបរិភោគ តាមចង់ផ្តេសផ្តាសឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទទួលទានស៊ុតស្ងោរ១គ្រាប់ ក្នុង១ថ្ងៃ ជួយឱ្យកម្រិតជាតិស្ករ នៅក្នុងឈាមរបស់អ្នក មានលំនឹងល្អ នឹកស្មានមិនដល់!