មន្ដ្រីអាវុធហត្ថ និងកូនចៅបាញ់រះ ៣០គ្រាប់ និងភ្ជង់ប្រជាពលរដ្ឋ រហូតរត់របូតខោ របូតសារ៉ុង ដោយសារខឹងសុំ លុយពីការធ្វើរណ្ដៅរ៉ែមិនបាន

(ក្រចេះ)៖ មន្ដ្រីអាវុធហត្ថពាក់ស័ក្ដ៤ ដែលយាមការពារឲ្យក្រុមហ៊ុន «សឹងយ័ន» រួមនឹងកូនចៅម្នាក់ទៀត បានទាញកាំភ្លើង AK បាញ់រះប្រមាណ៣០គ្រាប់ ព្រមទាំងភ្ជង់គំរាមបាញ់ប្រជាពលរដ្ឋ៣នាក់ផ្សេងទៀត បណ្ដាលឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ដែលកើតចេញពីទង្វើ របស់មន្ដ្រីអាវុធហត្ថខាងលើនេះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប៉ុន្ដែទើបនឹងបែកធ្លាយ នៅថ្ងៃទី២៤ ខែកញ្ញានេះ។

យោងតាមរបាយការណ៍ របស់មេភូមិអូរត្រូន លោក សុខ យឿន បានឲ្យដឹងថា ជនបង្កការបាញ់បោះខាងលើនេះ ឈ្មោះ ទេព សុភា ជាមន្ដ្រីអាវុធហត្ថខេត្តក្រចេះ ពាក់ស័ក្ដ៤និងកូនចៅឈ្មោះនួន។ លោកមេភូមិ បានបញ្ជាក់ថា «នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា លោក ទេព សុភា និងកូនចៅ ឈ្មោះ នួន បានមកផឹកស៊ី នៅផ្ទះឈ្មោះ ថន រួមមានប្រជាពលរដ្ឋ មន្ដ្រីយោធាម្នាក់ទៀត រួមទាំងខ្ញុំដែរ ប៉ុន្ដែពេលនោះ លោក ទេព សុភា បានប្រាប់មកខ្ញុំ ឲ្យដើររីយលុយពីអ្នកស្រុក ដែលធ្វើរណ្ដៅមាស តូចតាច មួយរណ្ដៅ១០០ដុល្លារ។ ប៉ុន្ដែខ្ញុំបានប្រកែក ដោយប្រាប់ទៅវិញថា បើចង់បាន១០០ដុល្លារ ដើរទារខ្លួនឯងទៅ ពីព្រោះខ្ញុំរកស៊ីខ្លួន ឯងស្ទើរតែមិនចង់គ្រប់»។

លោកមេភូមិ បានបន្ដថា លុះដល់វេលាម៉ោង ៤៖៣០នាទីថ្ងៃដដែរ ជននេះ និងកូនចៅ បាននាំទន្លេថង ចំនួន៣គ្រឿង ដឹកកំណាត់ឈើយកទៅកន្លែងគាត់រួច ត្រឡប់ទៅវិញ ហើយប្រហែលម៉ោង៤៖៤៥នាទី ក៏ឭសំលេងផ្ទុះគ្រាប់កាំភ្លើង AK ប្រមាណ៣០គ្រាប់ ហើយជននេះ ថែមទាំងយកកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋ៣នាក់ទៀត រូមមានឈ្មោះ ព្រំ ជីន ឈ្មោះ ទេរ ភិរម្យ និងឈ្មោះ យ៉េន នី ដែលធ្វើឲ្យពលរដ្ឋទាំងនោះ ភ័យ ស្លន់ស្លោ អ្នកខ្លះរត់រមូតខោ ខ្លះរត់រមួតសារុង ទៅផ្ទះរៀងៗខ្លួន។ យ៉ាងណាក៏ដោយ គេមិនដឹងថា ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការយ៉ាងដូចម្ដេចនោះទេ ចំពោះជនបង្កការបាញ់បោះរូបនេះ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ដោយឡែក ករណីបាញ់រះផ្សេងមួយទៀត ក៏ទើបតែកើតឡើងផងដែរ  ស្ទើរនាំគ្នាវិចបង្វិចនាំកូន​ នាំចៅរត់គេចខ្លួនចូលព្រៃ​ ដើម្បីគេចខ្លួនទៅ ហើយ​ដោយសារជនមិនស្គាល់មុខ​ បាញ់រះកាំភ្លើង AK ជិត៣០គ្រាប់​ នៅកណ្តាលស្រុក​ ប្រៀបដូចការ ប្រយុទ្ធគ្នានៅសរភូមិ​។

ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់​ ហេតុការណ៍បាញ់រះនេះ​ បែរជាគ្មានអាជ្ញាធរស្រុក ឬខេត្តណាហ៊ានក្អក ឬហ៊ានទៅសួរនាំនោះឡើយ​ គ្រាន់តែគេដឹងថា គ្រប់អង្គភាពមានសមត្ថកិច្ច នៅស្រុកអូររាំងបានត្រឹមនាំគ្នាទៅប្រមូលសម្បក កាទូស ទុកតែប៉ុណ្ណោះ។

សមត្ថកិច្ចបានត្រឹមលួចខ្សឹបខ្សៀវគ្នាថា បុគ្គលដែលជាអ្នកបាញ់បោះសេរីពេញស្រុកបានបែបនេះ គឺអ្នកនៅកាងក្រោយខ្នងជាសែស្រឡាយអ្នកមានអំណាចធំទើបគ្មានសមត្ថកិច្ចណាហ៊ានសួរនាំ​ ហើយហេតុការបាញ់រះពេញស្រុកអូររាំង នេះកើតឡើងនៅវេលាម៉ោង១៥៖១២នាទីរសៀលថ្ងៃទី២១ខែកញ្ញា​ ឆ្នាំ២០១៦នៅទីតាំងខាងមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូររាំង ខេត្តមណ្ឌលគិរី​ស្របពេលដែលរសៀថ្ងៃនេះ​ នៅទីបញ្ជាការដ្ឋានខាងលើមានរៀបចំពិធីជប់លៀងផង។

ប្រជាពលរដ្ឋនៅស្រុកអូររាំងក៏ដូចជាសមត្ថកិច្ចផងដែរបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង​ រាល់ពេលមានការផ្ទុះអាវុធជាញឹកញាប់បាននិងកំពុងកើតមានដដែល​ ជាដដែលហាក់បីដូចជាបាននិងកំពុងពង្រីកអំណាច​ ដើម្បីបំបាក់ស្មារតីអាជ្ញាធរនិងប្រជាពលរដ្ឋឲ្យបាក់ស្មារតី​ ដោយសារអំណាចរបស់ក្រុមខ្លួន។

ពាក់ព័ន្ធជុំវិញការបាញ់រះយ៉ាងអនាធិបតេយ្យ នៅស្រុកអូររាំងនៅរសៀនេះ​ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចសុំការបំភ្លឺពីអាជ្ញាធរ ទីនោះទេនៅយប់ថ្ងៃទី២១​ ខែកញ្ញានេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្ដ្រីអាវុធហត្ថ និងកូនចៅបាញ់រះ ៣០គ្រាប់ និងភ្ជង់ប្រជាពលរដ្ឋ រហូតរត់របូតខោ របូតសារ៉ុង ដោយសារខឹងសុំ លុយពីការធ្វើរណ្ដៅរ៉ែមិនបាន

មន្ដ្រីអាវុធហត្ថ និងកូនចៅបាញ់រះ ៣០គ្រាប់ និងភ្ជង់ប្រជាពលរដ្ឋ រហូតរត់របូតខោ របូតសារ៉ុង ដោយសារខឹងសុំ លុយពីការធ្វើរណ្ដៅរ៉ែមិនបាន

មន្ដ្រីអាវុធហត្ថ និងកូនចៅបាញ់រះ ៣០គ្រាប់ និងភ្ជង់ប្រជាពលរដ្ឋ រហូតរត់របូតខោ របូតសារ៉ុង ដោយសារខឹងសុំ លុយពីការធ្វើរណ្ដៅរ៉ែមិនបាន

មន្ដ្រីអាវុធហត្ថ និងកូនចៅបាញ់រះ ៣០គ្រាប់ និងភ្ជង់ប្រជាពលរដ្ឋ រហូតរត់របូតខោ របូតសារ៉ុង ដោយសារខឹងសុំ លុយពីការធ្វើរណ្ដៅរ៉ែមិនបាន