វីជេ រតនា ចង់បានកូនឆាប់ៗ!

6 Videos


វីជេ រតនា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយាដ៏ស្រស់ស្អាតរបស់ លោកគឺ អ្នក នាង លឹម លីហ្សា ។ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះ វីជេ រតនា និង ភរិយាមិនទាន់មានកូន នៅឡើយទេ។វីជេ រតនា បានបួងសួងនៅថ្ងៃខួបកំណើតរបស់លោក កាលពីប៉ុន្មានថ្ងៃមុននេះថា សុំ អោយ ភរិយារបស់លោកមានកូនឆាប់ៗ ។

វីជេ រតនា ចង់បានកូនឆាប់ៗ!

រយៈពេលប្រមាណជា៥ខែមកហើយ ដែលវីជេ រតនា បានបញ្ចប់ជីវិតនៅលីវ។ ក្រោយពីរៀបការហើយ វីជេដែលធ្លាប់មានចរិករប៉ិលរប៉ូចរូបនេះ បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ដោយលោកបានធ្វើខ្លួនជាស្វាមីល្អនិងផ្តល់ពេលវេលា នៅជាមួយភរិយាច្រើនជាងមុន។នេះជាការលើកឡើងពីសំណាក់មិត្តជិតស្និទ្ធ របស់ វីជេ រតនា។អ្វីដែលកត់សំគាល់នោះ ក្រោយពេលមាន ភរិយាមកវីជេ រតនា មិនសូវមានវត្តមាន នៅក្នុង ការងារសិល្បៈដូចមុនឡើយ។ភាគច្រើនលោកផ្តោតទៅលើការងារជំនួញ ដែលជាថៅកែការ៉ាស់សាំង និង កន្លែងលាងឡាន ដែលកំពុងដំណើរការល្អប្រសើរ ។

វីជេ រតនា ចង់បានកូនឆាប់ៗ!

ជីវិតគ្រួសាររបស់វីជេ រតនា កាន់តែល្អប្រសើរ តែហាក់មិនសូវកក់ក្តៅប៉ុន្មានឡើយ ដោយសារមកដល់ពេលនេះហើយ ភរិយារបស់លោកមិនទាន់មានកូន។កាលពីប៉ុន្មានថ្ងៃមុន អ្នកនាង លឹម លីហ្សា បាន ធ្វើខួបកំណើតយ៉ាងសាមញ្ញអោយវីជេ រតនា នៅលើឆ្នេរខ្សាច់ ខេត្តព្រះសីហនុ។វីជេ រតនា មាន អារម្មណ៍រំភើបជាខ្លាំង ហើយលោកបានបួងសួងសុំអោយភរិយាឆាប់មានកូននៅក្នុងឆ្នាំនេះ។មិនថាកូនប្រុសឬកូនស្រីនោះទេគឺលោកពេញចិត្តនិងស្រលាញ់ទាំងអស់។ក្នុងនោះក៏មានការជូនពរពីមិត្តភក្តិសុំអោយប្តី ប្រពន្ធមួយគូរនេះ បានកូនភ្លោះផងដែរ ៕ ចេនី

វីជេ រតនា ចង់បានកូនឆាប់ៗ!វីជេ រតនា ចង់បានកូនឆាប់ៗ!វីជេ រតនា ចង់បានកូនឆាប់ៗ!វីជេ រតនា ចង់បានកូនឆាប់ៗ!