​រូបមន្ត​ក្នុងការ​ធ្វើ​បបរ​សម្រាប់​កូន​

​រូបមន្ត​ក្នុងការ​ធ្វើ​បបរ​សម្រាប់​កូន​

​នៅពេល​ដែល​កូន​រាង​ធំ​បន្តិច អ្នក​មិន​ត្រូវ​ឲ្យតែ​កូនបៅ​ទឹកដោះគោ​នោះទេ ព្រោះ​វា​មិន​អាច​ផ្តល់​សារធាតុចិញ្ចឹម​ឲ្យ​កូន​បាន​គ្រប់គ្រាន់​ឡើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​បបរ​មួយ​ប្រភេទ​ដែល​អាច​ល្អ​ចំពោះ​សុខភាព​កូន​បាន​។ តើ​មាន​របៀប​ចម្អិន​បែបណា​ទៅ​?

​ក្រោយពេល​ដែល​កូន​ញ៉ាំ​រួច វា​នឹង​ធ្វើឲ្យ​ឆ្អឹង​កូនលូតលាស់​បានល្អ​។ បបរ​នេះ​ស័ក្តិសម​សម្រាប់​កូនក្មេង​ដែល​មាន​អាយុ​ចាប់ពី​៦​ខែ​ឡើង​ទៅ​។​

គ្រឿងផ្សំ ៖ ការ៉ុត​ចំនួន​មួ​យ​ដើម ពោត​ចំនួន​៥០​ក្រាម ទឹកដោះ​អ្នក ឬ​ម្សៅ​ទឹកដោះគោ​ដែល​ឆុង​រួច​ចំនួន​១០០​មី​លី​លីត្រ​។​
 
​របៀប​ធ្វើ ៖
1.​    ​ដំបូង​អ្នក​ត្រូវ​លាង​ពោត​ឲ្យ​ស្អាត​។​
2.​    ​បន្ទាប់​មក​ចិត​ការ៉ុត​ជា​លក្ខណៈ​តូចៗ​។​
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាចដាក់​ការ៉ុត និង​ពោត​ចូលទៅ​ក្នុង​ឆ្នាំង​មួយ​ដាំ​។​
4.​    ​ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​ស្រង់​វា​រួច​យក​វា​ទៅ​កិន​ដោយ​លាយ​ទឹក​បន្តិច​ដើម្បី​កិន​វាឲ្យ​ម៉ត់​។​
5.​    ​ក្រោយពេល​ដែល​ម៉ត់​រួច អ្នក​អាច​លាយ​ទឹកដោះ​អ្នក ឬ​ម្សៅ​ទឹកដោះគោ​ដែល​ឆុង​ហើយ​ចូលទៅ​ក្នុង​នោះ រួច​កូរ​បញ្ចូល​គ្នា​ជា​ការ​ស្រេច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​រូបមន្ត​ក្នុងការ​ធ្វើ​បបរ​សម្រាប់​កូន​已关闭评论
  • 30 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:សុខភាពកុមារ
Tags: