បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

Manchester United ​នឹង​ត្រូវ​បើក​ទ្វា​​កីឡដ្ឋាន Old Trafford ​ស្វាគមន៍​ Leicester City ​​នា​ម៉ោង​ ៦:៣០​នាទី​​យប់​នេះ​ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៦ នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ Premier League។ យប់​នេះ​តើ​ម្ចាស់ផ្ទះ​​បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​ក្រុម​កញ្ចោង​បាន​អត់​?

 

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

 

Manchester United ​បាន​ឃ្លាត​ពី​កំពូល​តារាង​​​ ដែល​ត្រូវ​ទាម​ទារ​​ឲ្យ​​អ្នក​ចាត់​ការ​ José Mourinho ​ត្រូវ​ការ​ជ័យ​ជម្នះ​មក​វិញ​ក្នុង​យប់​នេះ។ ប៉ុន្តែ​ក៏​ត្រូវ​ពិចារណា​ជុំ​វិញ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​​តារា​ឆ្នើម​ Wayne Rooney ។


​​សម្ដី​របស់​គ្រូ​បង្វឹក៖

អ្នក​ចាត់​ការ​ José Mourinho​ បាន​និយាយ​ថា «​យើង​មាន​បញ្ហា​ខ្លះ​នា​​ការ​ប្រកួត​កន្លង​មក។ ​ចំណែក​សម្រាប់​ Wayne Rooney វា​ជា​សិទ្ធ​របស់​គេ ហើយ​យើង​ក៏​មិន​អាច​ធ្វើ​ការ​ប្រៀប​ធៀប​រូប​គេ​ទៅ​ហ្នឹង​នរណា​ម្នាក់​បាន​ឡើយ»។

 

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

José Mourinho

 

​​Claudio Ranieri ​​អ្នកចាត់ការ​ Leicester City ​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​មិន​ខ្លាច​​បិសាច​ក្រហម​ Manchester United បន្តិច​ណា​ឡើយ​ ​​និង​ចង់​សង​សឹក​យក​ជ័យ​ជម្នះ​វិញ​ឲ្យ​បាន។ ​បន្ទាប់​ពី ​Leicester ​បាន​ចាញ់​ក្រុម​ Man Utd ​២-១ ​​ក្នុង​ការ​ប្រកួត​ពាន FA Community Shield ​​នៅ​កីឡដ្ឋាន​ Wembley ​​​​កាល​មុន​បើក​រដូវ​កាល​ថ្មី។

 

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

 

​ជើង​កីឡាករ៖

​​ម្ចាស់​ផ្ទះ​ នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​គឺ Anthony Martial  (​របួស​ក​ជើង) Phil Jones (របួស​ជង្គង់​)។ ​ស្រប​ពេល​ដែល Luke Shaw និងHenrikh Mkhitaryan​ បាន​ត្រឡប់​មក​ជួយ​ក្រុម​វិញ​ហើយ។

 

​ចំណែក​ខាង​ភ្ញៀវ​វិញ​​​មិន​មាន​កីឡាករ​សំខាន់​ៗ​របួស​នោះ​​ទេ ប៉ុន្តែ​​អ្នក​ចាំ​ទី​ដៃ​ទី​​ ១​ ​ក្រុម​មួយ​នេះ Kasper Schmeichel ​ថិត​​ក្នុង​ការ​សង្ស័យ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​កំឡុង​ហ្វឹកហាត់។

 

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

 

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

 

ដូច្នេះ​ជម្រើស​១១​​នាក់​របស់​ក្រុម​ទាំង​ពីរ​អាច​ជា​

បិសាច​ក្រហម​អាច​ធ្វើ​ស៊ី​កញ្ចោង​​បាន​អត់​​យប់​នេះ?

 

​ប្រវត្តិ​ជួប​គ្នា​​សូម​លើក​យក​ត្រឹម​ឆ្នាំ​២០១៤​មក​ដល់​បច្ចុប្បន្ន​​ជូន​គ្នា​​៥​លើក​ Manchester United ​ឈ្នះ​ពីរ​ Leicester ​ City ​ឈ្នះ​១ និង​ស្មើ​គ្នា​២​លើក​ជួប​គ្នា​លើក​ចុង​ក្រោយ​ក្រុម​លោក José Mourinho​ ​ឈ្នះ​២​-​១។

 

​ទស្សនៈ​ Manchester United ២-១​ Leicester City ។ ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល​៖ ស្រី សុវណ្ណដារ៉ា​
​ប្រភព៖ Sky Sports , BBC