ជម្លោះ​រវាង​​ Brad Pitt និង Maddox ​ថត​ជាប់​កាមេរ៉ា​​សុវត្ថិភាព

​តារា​ហូលីវូដ​ Brad Pitt ​ត្រូវ​បាន​ភ្នាក់ងារ​​​ជា​ច្រើន ​ស៊ើប​អង្កេត​​​​ករណី​​​​វាយ​ធ្វើ​បាប​រាងកាយ​ និង​​ប្រើ​ពាក្យ​សម្ដី​​មិនសមរម្យ​​ដាក់​​កូន​​ចិញ្ចឹម​​របស់​ខ្លួន​ Maddox​ ​លើ​យន្តហោះ​ឯកជន​​ពួក​គេ​ កាល​ពី​សប្ដាហ៍​មុន។

 

ជម្លោះ​រវាង​​ Brad Pitt និង Maddox ​ថត​ជាប់​កាមេរ៉ា​​សុវត្ថិភាព

 

​ជម្លោះ​​វាយ​ធ្វើ​បាប​​ទាំង​នេះ​ បាន​​ធ្វើ​​ឲ្យ​​អ្នក​ស្រី​ Angelina Jolie ​​សម្រេច​​​ដាក់​ពាក្យ​​លែងលះ​ Brad ​ភ្លាម​ៗ​​​តែ​ម្ដង។ នៅ​​ថ្ងៃ​​នេះ​ទស្សនាវដ្ដី​អាមេរិក​​ US Weekly ​បាន​រាយការណ៍​ថា​​ ជម្លោះ​​ចោទ​ប្រកាន់​​ខាង​លើ​​​ អាច​​នឹង​ដឹង​​ច្បាស់​ ក្រោយ​​វីដេអូ​កាមេរ៉ា​​សុវត្ថិភាព​​​​​នៅ​ព្រលាន​យន្តហោះ​ រដ្ឋ​មីនីសូតា​ ដែល​ពួក​គេ​ឈប់​ចាក់​សាំង​ ថត​បាន​សកម្មភាព​ Pitt និង​កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ​​ Maddox ​​មាន​ជម្លោះ​នឹង​គ្នា​។

 

ទោះ​ជា​​វីដេអូ​​​ថត​ជាប់ មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ ​ប៉ុន្តែ​​​ប្រភពដែល​​​បាន​មើល​វីដេអូ​នោះ​និយាយ​ថា​ ” Brad ​Pitt បាន​ស្រែក​គំហក​ខ្លាំង​ៗ​​​ជា​ច្រើន​ម៉ាត់ ​តែ​​មិន​ឃើញ​​​​វាយ​ធ្វើ​បាប​លើ​រាងកាយ​​​​​ Maddox ឡើយ”។

 

គួរ​រម្លឹក​ថា​គ្រួសារ​ Jolie- Pitt ​អម​ជាមួយ​កូន​ទាំង​​៦នាក់ បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឯកជន​​​ពី​​ទីក្រុង​ Nice ប្រទេស​បារាំង​​​ ទៅកាន់​ទីក្រុង​ Burbank រដ្ឋ​កាលីហ្វញ៉ា កាល​ពី​ថ្ងៃ​ពុធ​​​​ទី​ ១៤​កញ្ញា ​និង​បាន​ឈប់​ចាក់សាំង​​នៅ​​​ប្រលាន​យន្តហោះ​អន្តរជាតិ​ Falls រដ្ឋ​មីនីសូតា។

ប្រភព​​ពី​ខាង​ Pitt ប្រាប់​ US Weekly ដដែល​ថា​ ​ពួក​គេ​​​​​បាន​កើត​​ជម្លោះ​​លើ​យន្តហោះ​ពេល​ចុះ​ចត​​​ ក្រោយ​​ Pitt ផឹក​ស្រា​ស្រវឹង រួច​វាយ​ធ្វើ​បាប​​​អ្នក​ស្រី Angie ហើយ Maddox ​បាន​ចូល​ទៅ​ការពារ​ម្ដាយ។ ករណី​​​ Pitt និង​ Maddox កំពុង​​ស្ថិត​ក្រោម​​ការ​ស៊ើប​អង្កេត​​​ដោយ​​នាយកដ្ឋាន​​ការពារ​កុមារ​​ និង​គ្រួសារ​​ និង​​ភ្នាក់​ងារ FBI នៅ​ឡើយ៕

 

ជម្លោះ​រវាង​​ Brad Pitt និង Maddox ​ថត​ជាប់​កាមេរ៉ា​​សុវត្ថិភាព

 

ជម្លោះ​រវាង​​ Brad Pitt និង Maddox ​ថត​ជាប់​កាមេរ៉ា​​សុវត្ថិភាព

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail