គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

ភ្នំ​ជីតាពេជ្រ​មាន​ចម្ងាយ​ប្រមាណ ១៤២ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ។ ទៅ​កាន់​ទី​នោះ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ២ កាត់​ទីរួមខេត្ត​តាកែវ​ ឆ្ពោះ​ទៅ​ផ្សារ​ទម្លាប់​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ។ មុន​ដល់​ផ្សារ​ទម្លាប់​មិន​ដល់ ១០០ ម៉ែត្រ មាន​ផ្លូវ​លំ​មួយ​បត់​ស្តាំ​ ​ទៅ​ប្រាសាទ​បាយ៉ង់កោ ប៉ុន្តែ​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ហួស​ជាង ២០ គីឡូម៉ែត្រ​ទើប​ទៅ​ដល់​ភ្នំ​ដ៏​ពិសិដ្ឋ​នេះ។ ភ្នំ​ជីតាពេជ្រ​ មាន​ទីតាំង​ស្ថិត​ក្នុង​​ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្ត​តាកែវ។

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

ពេល​ដែល​ក្រុម​ការងារ​ “ផ្លូវ​ទៅ​ស្រុក” ធ្វើ​ដំណើរ​ទៅ​​ដល់​ទី​នោះ​នៅ​ម៉ោង​ជាង​ ៥ ល្ងាច​បន្តិច ​មាន​ភាព​ស្ងប់ស្ងាត់​មិន​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​ ក្រៅ​ពី​ក្មេងៗ​ពីរ​បី​នាក់​​កំពុង​រត់​លេង។ ឡើង​តាម​កាំ​ជណ្តើរ​ដែល​រៀបចំ​យ៉ាង​ស្អាត អម​ដោយ​ដើម​ឈើ​ជា​ច្រើន​ប្រភេទ​ដុះ​អម​សងខាង​យ៉ាង​ស្រស់​ស្អាត​ខ្លះ​ផ្លែ​ខ្លះ​ផ្កា​ នឹង​ទៅ​ដល់​កំពូល​ភ្នំ។

 

ភ្នំ​ជីតា​ពេជ្រ​មាន​ការ​ចាប់​អារម្មណ៍​ ដោយសារ​មាន​​រូប​ព្រះ​ពុទ្ធ​អង្គ​ធំ​ដែល​ត្រូវ​បាន​សាងសង់​នៅ​លើ​កំពូល​ភ្នំ​បែរ​ព្រះភ័ក្ត​ទៅ​ទិស​ខាង​កើត។ ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ ភ្ញៀវ​ទេសចរ​អាច​ទៅ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​អង្គ​ធំ​ និង​បួងសួង​សុំ​សេចក្តីសុខ ក៏​ដូចជា​ទស្សនា​ទេសភាព​ភ្នំ​តូច​ធំ​ជុំវិញ និង​វាលស្រែ​ពណ៌​បៃតង​ខ្ចី ដែល​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​សម្រាប់​ការ​មក​កម្សាន្ត៕

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

គយគន់ សម្រស់​ទេសភាព​លើ​កំពូល​ភ្នំ​ជីតា​ពេជ្រ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា