អ្នកណាមិនផ្អើល​​! បើឃើញ​ឈាម​ស្រក់​ចេញ​ពី​ផ្ទះ​​គេចាក់សោចោល

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​កញ្ញា​ នេះ ​ខណៈ​​គេ​​ប្រទះ​​ឃើញ​ឈាម​ស្រក់​ពីលើ​ផ្ទះ​​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​បា​ចុង ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ដោយ​សង្ស័យ​​ជា​ករណី​ឃាតកម្ម​ ឬ​អត្តឃាត​សម្លាប់​ខ្លួន​ ។

​ប្រភព​ឱ្យដឹងថា ​​អ្នក​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ បានឮ​សំឡេង​មនុស្ស​ចេញពីផ្ទះ​ចាស់នោះ​ ដែល​ជា​រាល់ថ្ងៃគ្មាន​​មនុស្សនៅ​ទេ​។​ដោយ​​ចម្លែកពេកក៏​​ដើរទៅ​ក្បែរ ​ប្រទះ​ឃើញ​ឈាម​ស្រក់​ចុះ​មក​ក្រោម​ថ្មី​ៗ ។​ ភ្លាមនោះ​ អ្នក​ក្បែរ​ខាង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​មើល​ផ្អើល​​អស់​កម្លាំងនគរបាល អាវុធហត្ថ តុលាការ នាយ​ប៉ុស្តិ៍ អាជ្ញាធរ​មូលដ្ឋាន មក​ធ្វើការ​ទម្លុះ​ទ្វា​រចូល​ពិនិត្យ ប្រទះ​ឃើញ​​ជន​ម្នាក់​អា​រ​ដៃ អា​រជើង ​និង​វាយ​ខ្លួនឯង ​រហូត​ស្រក់ឈាម​ទាំង​​ថ្លុក ​ក៏នាំគ្នាបញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ភ្លាម​​ ។

បើ​សមត្ថកិច្ច​​ថា ​ជន​រូប​នោះ​មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​​ទេ ហើយ​និយាយ​តែ​ភាសា​ឡាវទៀត​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រូប​នោះ​ទំនងជា​បែក​ថ្នាំ​ ឬ​វិកលចរិត​ ព្រោះ​ក្រោយ​កើតហេតុ​សួរនាំ​រក​ផ្ទះសម្បែង ជន​នោះ​ឆ្លើយ​ទៅ​លិច ទៅ​កើត​ឲ្យ​ប្រាកដ​ប្រជា​មិន​បាន​សោះ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍រ​ដ្ឋបាល​សង្កាត់​ព្រះបាទក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា​ ផ្ទះ​កើតហេតុ​នោះ​ ត្រូវ​ម្ចាស់​ទុក​ចោល​ពុំ​មាន​មនុស្ស​រស់​នៅ​ទេ ។​ ចំណែក​ជន​ដែល​គេ​សង្ស័យ​ថា​ ​បែកថ្នាំ​ញៀន​ ឬ​វិកលចរិត​នោះ​ ​ឃើញ​ដើរ​តាម​ផ្លូវ​នោះ​២ថ្ងៃ​មក​ហើយ ​ក្នុង​សភាព​រវើរវាយ​និយាយ​ស្តី​ម្នាក់ឯង ហើយ​នៅ​ពេល​យប់ ​បាន​ទៅ​ចូល​ដេក​ក្នុងផ្ទះ​នោះ​ លុះ​ព្រឹក​ឡើង​ក៏​​ផ្អើល​ឃើញ​ឈាម​ស្រក់ ។ ​ដំបូង​គេ​មិន​នឹក​ស្មាន​ថា​ ជា​បុរស​​រូបនោះ​ឡើយ ​។