ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥​ក្នុងស្រុក​កំពង់ត្រឡាច​បណ្តាលអោយ​ស្ទះចរាចរណ៍​គួរ​ប្រុង​ប្រ​យ​ត្ន័

​ខេត្តកំពង់ឆ្នាំង​៖ កំណាត់​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​៥០ ស្ថិតនៅ​ស្ពាន​តាង​រាង ក្នុងភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ត្រូវបាន​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ​ហូរ​កាត់​ពីលើ បានធ្វើអោយ​មាន​លំ​បា ក្នុងការ​ធ្វើដំណើរ និង​បាន​កា្ល​យ​ជាការ​ស្ទះចរាចរណ៍ ជា​បន្តបន្ទាប់​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ។ នៅក្នុង​ហេតុការណ៍​នេះដែរ សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​មន្ទីរ​សាធ​រណៈការ​និង​ដឹកជញ្ជូន​ខេត្ត កំពុង​ច្រក​ដី​ដាក់​ក្នុងកា​រ៉ុង ដើម្បី​ទប់​ជា​ទំនប់​ជួយ​សម្រួល​ចរាចរណ៍​នៅ​ចំណុច​កកស្ទះ​ផងដែរ​។

a1

លោក ម៉ាត់ លី អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថាៈ ពេលនេះ​កម្លាំង​នគរបាល ខេត្ត និង​ស្រុក​ដែល​បានទទួល​បញ្ជារ​ផ្ទា​ល់ពី លោក ប្រាក់ វុ​ទ្ឋី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បានអោយ​ចូលរួម​សហកា​រ​ជាមួយ​មន្ទីរ​សាធ​រណៈការ និង​ដឹកជញ្ជូន​ខេត្ត កំពុង​សម្រួល​ដំណើរ របស់​ប្រជាពលរដ្ឋ និង​បាន​យក​កា​រ៉ុង​ច្រក​ដី តៅ​ទប់​ជា​ទំនប់​តាម​បណ្តោយ​ផ្លូវជាតិ ដែល​ទឹក​ហូរ​កាត់ ដើម្បី​សម្រួល ក្នុងការ​ធ្វើ​ដំ ណើ​រ​ដល់​យានយន្ត​គ្រប់​ប្រ​ភរ​ទ ដែល​គិត​ត្រឹម​ម៉ោង ១២​និង​១៥​នាទី​រសៀល​នេះ ទប់​បាន​ប្រមាណ ៨០​ភាគរយ​ហើយ តែ​ពេលនេះ​កម្លាំង​ទាំងអស់​កំពុង​សម្រាក អាហារ​ថ្ងៃត្រង់ សិន​ហើយ​និង​បន្ត​ទប់ទឹក​ទៀត នៅពេល​បាយ​ហើយ ។ លោក​ក៍​អោយ ដឹង​ដែរ​ថាៈ ជំនន់​ទឹកភ្លៀង​នេះ​បាន​ធ្លាក់ចុះ​មកពី​ស្រុក សាមគ្គី​មានជ័យ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ។​

d1

លោក​អធិការនគរបាល​បានបញ្ជាក់​ថាៈ ថ្វីបើ​យើង​បាន​ទប់​ដី​ជាប់​បាន​មែន ប៉ុន្តែ​គឺ​បាន​មួយរយៈ​ប៉ុ ណ្ណោះ បើសិន​ថ្ងៃនេះ​ឬ​ថ្ងៃស្អែកៗ នៅ​ផ្នែក​ខាងលើ នៅតែមាន​ភ្លៀង​បន្តទៀត ទឹកជំនន់​ទឹកភ្លៀង​នេះ​នឹង​ឡើង​ជន​ជាង​នេះ​ជាពុំខាន ដែល​ទាម​ទាម​អោយ​អ្នកធ្វើដំណើរ​មកដល់​ចំណុច​នេះ​ទាំងអស់ គួរតែ​បើកបរ​ដោយ​យឺតៗ និង​ត្រូវតែ​មានការ​ប្រុង​ប្រ​យ​ត្ន័​អោយបាន​ខ្ពស់ កុំអោយ​មាន​គ្រោះថ្នាក់​៕

a5រិទិ្ធជ័យ