ប្រតិភូ​កាកបាទក្រហមកម្ពុជា​និង​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ចុះ​សួរសុខទុក្ខ​មជ្ឈមណ្ឌល​អ​ភិ​វឌ្ឍន៍​ស្រី្ត​ខេត្តកំពង់ឆ្នាំង​

​ខេត្តកំពង់ឆ្នាំង​៖ លោកជំទាវ វណ្ណ លុយ ជា​សមាជិក​កិត្តិយស​ថ្នាក់កណ្តាល​កាកបាទ​ក្រ ហម​កម្ពុជា និង​លោកជំទាវ កែ ច​ន្ទ័​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង មន្ទីរ​កិច្ចការនារី​ខេត្ត និង​ប្រតិភូ​អមដំណើរ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ចុះសួរសុខទុក្ខ​​និង​ចែក​អំណោយ​មួយចំនួន​ដល់ បងប្អូន​ស្រី នារី និង​កុមារ ដែល​កំពុង​រៀនសូត្រ បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឃន៍​ស្ត្រី​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។​

dsc06134

លោកស្រី ម៉ែន អេង នាយិកា​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​ស្ត្រី​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹ​​ង​ដឹងថា​៖ មជ្ឈមណ្ឌល​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ក្នុង​លបំណង​ជួយ​បណ្តុះ​ប​​ណ្តា​ល​វិជ្ជាជីវៈ​និង​ការងារ​ដល់​ស្រី្ត នារី​និង​កុមារ​ក្រីក្រ គ្មាន​បុខ​របប​នៅក្នុង​មូលដ្ឋាន និង​ស​​ហគ​មន៍​។ សព្វថ្ងៃនេះ​មជ្ឈមណ្ឌល​កំពុង​បងប្អូន​ស្រី្ត នារី​និង​កុមារ​ជំទង់ៗ មកពី​មូលដ្ឋាន​នៅ​ជុំវិញ​មណ្ឌល មក​បណ្តុះបណ្តាល​ចំណេះវិជ្ជា​ចំនួន​៧០​នាក់ ដែលមាន​៣​មុខជំនាញ​គឺ​១​កាត់ដេរ​ចំនួន​៣០​នាក់ សំអាងការ​២០​នាក់ និង​តម្បាញ​២០​នាក់ ដោយ​មិន​គិត​ប្រាក់​កំ​​រ៉ៃ​អ្វិ​ឡើយ​។ ក្នុងនោះដែរ​មជ្ឈមណ្ឌល​នៅបាន​ចងក្រង​សហគមន៍​ស្រី្ត​មួយចំនួនទៀត​នៅ​​តាម​មូលដ្ឋាន មានការ​ធ្វើ​ស្មុក ធ្វើ​កាបូប ធ្វើ​កន្ត្រក ត្បាញកន្ទេល ត្បាញ​ក្រ​ម៉ា ។​ល​។​

dsc06149

ផលិតផល​ដែល​ធ្វើបាន​ត្រូវបាន​យកមក​តាំង​លក់​នៅក្នុង​មជ្ឈមណ្ឌល និង​សំភារៈ​មួ​​យ​ចំនួន​ទៀត បាន​បញ្ជូន​ផ្ញើ​លក់​នៅតាម​មណ្ឌល​ពាណិជ្ជកម្ម​ជា​ដៃគូរ​ផលិតផល​មួយ​ចំ​នួ​​ន​ទៀត​តាម​បណ្តា​ខេត្ត​ក្រុង ដើ​ម្បិ​លក់​យកប្រាក់​មក​ឧ​ប​ត្ថ​ដល់​បងប្អូន​ស្រី្ត​ក្នុង​មូលដ្ឋាន​។​​លោកស្រី​ក៏​សូម​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំ​អស់ សូមជួយ​គាំទ្រ​ទិញ​ផលិត​ផ​​ល​ដែលជា​ស្នាដៃ​របស់​ស្ត្រី​ខ្មែរ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ស្ត្រី​ខ្មែរ​។​​ ​នៅក្នុងពេល​ចុះសួរសុខទុក្ខ​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​នេះដែរ លោកជំទាវ​ទាំង​២​ក៏បាន​ចែក​អំណោយ​ជា​ថវិកា​ដល់​ក្មួយៗ​កុមារ​ចំទង់ៗ​ជាង​១០​នាក់​កំពុង​រៀន​កាត់ដេរ ក្នុង​​ម្នាក់ៗ​ទទួលបាន​ប្រាក់​២​ម៉ឺន​រៀល និង​បងប្អូន​នារី និង​ស្ត្រី​ជាង​១០​នាក់​ទៀត កំពុង​រៀន​ត្បាញ​ក្រ​ម៉ា ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៣​ម៉ឺន​រៀល និង​សា​រ៉ុង​ម្នាក់​១​។​

dsc06176

នៅក្នុង​ឱកាស​នេះដែរ លោកជំទាវ​ទាំង​២ ក៏បាន​ជួយ​ទិញ​ក្រ​ម៉ា​ជាង​២០​ក្រ​ម៉ា​ដែលជា​ស្នាដៃ​តម្បាញ​របស់​ស្ត្រី​យកមកប្រើ​ប្រាស់ និង​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​លោក​​ស្រី​នាយិកា​មជ្ឈមណ្ឌល​ដែល​ខិតខំ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​បងប្អូន​ស្ត្រី​យើង អោយមាន​ចំណេះវិជ្ជា​សំរាប់​ចិញ្ចឹមជីវិត​ទៅ​អនាគត និង​ក៏បាន​ផ្តាំផ្ញើរ​ផងដែរ​ដ ល់បង​បង្អូន​ស្ត្រី​ទាំងអស់​អោយខិត​ខំរៀន​សូត្រ​យក​តំរិះវិជ្ជា​ដើម្បី​អនាគត​របស់ខ្លួន​៕

dsc06170

រិទ្ធីជ័យ
​ ​