តារាស៊ីងហ្គាពួរទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ​កម្ពុជា

រាជធានីភ្នំពេញ ៖ តារា​សម្តែងស៊ីងហ្គា​ពួរ​៤​រូប​​មក​ជួប​អ្នកគាំទ្រ ​ក្រោម​ការ​រៀបចំ​ពី​ស្ថានីយទូរទស្សន៍​ភី​ភី​ស៊ី​ធី​វី ក៏​​ព្រោះតែ​មានការ​ចាត់​ចែង ​ក្នុង​សភាព​ទទួលខុសត្រូវ​ខ្ពស់​​របស់​ក្រុមការងារ​ ទើប​​ឱ្យមាន​​តារា​ស៊ីងហ្គាពួរ​ជា​ច្រើន​ដួង ​ដែល​ធ្លាប់​កក់ក្តៅ​ ចំពោះ​ការ​រៀបចំ​កន្លង​មក ​បាន​ផ្តល់​វត្តមាន​សារ​ជា​ថ្មី​ម្តងទៀតនៅ​កម្ពុជា ​។​

ការ​ត្រឡប់​មក​ឡើង​វិញ ​របស់​តារា​លំដាប់​កំពូល​ទាំងនោះ ​ម្នាក់​ៗ​បាន​បង្ហាញ​អារម្មណ៍​កក់ក្តៅ​ដក់​ជាប់​គ្រប់​គ្នា​នូវ​ទ​ង្វើ​យកចិត្តទុក​ដាក់​ ​ចំពោះ​ម្ចាស់ផ្ទះ​តែ​ម្តង ​រហូត​ទើប​មិន​ខ្លាច​វិល​វិញ​។

យ៉ាង​ហោច​ណាស់ ​មាន​តារា​សម្តែង​ប្រុស-​ស្រី​ល្បីឈ្មោះ​របស់​ប្រទេស​ស៊ីងហ្គាពួរចំនួន​៤​រូប ​បាន​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​ កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ ប្រយោជន៍​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួនសម្តែង ​និង​ចូលរួម​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​ដែល​ពួក​គេ​សម្តែង​ផង​ដែរ​។

សិល្បករ​ទាំង​៤​រូប​រួម​មាន អ្នក​នាង ហ្សូ អ៊ី​ថេ​, លោក អែ​ល​វី​ន អ៊ឹ​ង​, លោក រ៉ូ​មី​អូ តាន់ និង​កញ្ញា ផេ​ច ឆ័​រដែ​ល​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បីរឿង «ឆាកជីវិត​ដូច​ព្រេង​និទាន​វគ្គ​២» និង​រឿង «​ពេលវេលា​ប្រល័យ​វាសនា» ដែល​ពួក​គេ​បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជាចូលរួម​ក្នុង​កម្មវិធី «​ជួបជុំ​តារា​ស៊ីងហ្គាពួរ» ​នៅ​មហោស្រព​រ៉ូ​ហ្សា​ណា ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃ​ទី​២៤ កញ្ញា នេះ​​ ​។ វត្ត​​មាន​តារា​​ស៊ីងហ្គាពួរ​ដ៏ល្បី​កាន់តែស្រស់សង្ហារ​ ក្នុងសម្លៀក​បំពាក់​ខ្មែរ