សុខគា លេចឮថា តាមសុំអាំងប៉ាវ ភ្ញៀវអ្នកធំ ពេលច្រៀងភ្លេងការ

ភ្នំពេញ៖ ពិធីករដែលមានទេពកោសល្យ ទាំងសិល្បៈបុរាណ និងសម័យ លោក ដួង សុខគា កាលពីពេលកន្លងទៅនេះ មានពាក្យចចាមអារ៉ាម បានទម្លាយរឿងហួសចិត្តមួយ ដោយគេនិយាយដើមលោកថា តាមសុំអាំងប៉ាវភ្ញៀវអ្នកធំ ពេលទៅច្រៀងភ្លេងការ កាត់សក់បង្កក់សេរី កូនប្រុសស្រី អ្នកមានជីវភាពធូរធារ ហើយមានឱកាសបានជួបភ្ញៀវអ្នកធំ អ្នកសម្បូរទ្រព្យជាច្រើន ។

ជាការឆ្លើយតប លោក ដួង សុខគា បានឆ្លើយតបថា ចំពោះការដើរច្រៀងភ្លេងការ មិនថាភ្ញៀវធម្មតា រឺ អ្នកមានមុខមាត់ ក្នុងជួររដ្ឋាភិបាលនោះទេ គឺលោកមិនដែលតាមសុំអាំងប៉ាវ ដូចការលើកឡើងនោះឡើយ ។ ពិធីករដែលជាតារាសម្បូរ វោហាស័ព្ទមិនចេះរីងស្ងួត បានរៀបរាប់ឆ្លើយតប និងព័ត៌មានវាយប្រហារលោកថា «មានរឿងមួយដែលខ្ញុំតែងតែគេចពី ​ភ្ញៀវកិត្តិយសធំៗ ក្នុងពេលខ្ញុំបម្រើ ការលេងភ្លេងអាពាហ៍ពិពាហ៍ គឺព្រោះខ្លាចមានទស្សនៈថា ខ្ញុំតាមទារអាំងប៉ាវ ម្យ៉ាងទៀតក៏ខ្លាចរំខានផ្ទុយទៅវិញ មានភ្ញៀវធំៗ ​ជាច្រើនដែលលោកមានចិត្តល្អ តាមមកដល់កន្លែងលេងភ្លេង ឬ ហៅឲ្យយកកន្ត្រៃទៅជូន ដើម្បីលោកឲ្យអាំងប៉ាវទៅវិញ ហើយលោកសរសើរថា ខ្ញុំមិនរញ៉ៃរញ៉ាយ។ រឿងថាខ្ញុំតាមសុំអាំងប៉ាវ គួរឈប់និយាយទៅ ប្រយ័ត្នបាប»៕

ប្រភព ៖
ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

សម្រាប់លោកសុខគាផ្ទាល់ ហាក់ដូចជាមិនសូវជាមានរឿងរ៉ាវអាស្រូវនោះទេ ដែលកន្លងមកកាលពីឆ្នាំ២០១៤ លោកធ្លាប់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ខណៈរូបថត១សន្លឹក របស់ពិធីករប្រុសរូបនេះ ត្រូវបានអ្នកនិយមលេង ហ្វេសប៊ុក យកទៅបង្ហោះ និង comment បែបលេងសើច ក្រោយពេលបានឃើញលោក សុខគា បូញមាត់បម្រុងចង់ ថើបនារីម្នាក់ ឈរក្បែរខ្លួន ដែលគេសង្ស័យថា ជា កែវ នីសា។

តាមរយៈរូបថត មួយសន្លឹករបស់ពិធីករ សម្បូរយោហាស័ព្ទ ដែលត្រូវបានគេយកទៅបង្ហោះ ក្នុងទំព័រហ្វេសប៊ុក និងចែកចាយឱ្យគ្នា ពីមួយទៅមួយនោះ គេមើលឃើញថា លោក ដួង សុខគា ឈរក្បែរស្រ្តីម្នាក់ ហើយយកដៃ ម្ខាងគៀកស្មា ចំណែកភ្នែកសម្លឹងមើលមុខ រីឯមាត់បានបង្ហាញពីសញ្ញា យ៉ាងច្បាស់ថា លោកកំពុងមានបំណងចង់ថើប ផែនថ្ពាល់ ដ៏សែនសម៉ដ្ឋរលោង។

មជ្ឈដ្ឋាន អ្នកនិយមលេង ហ្វេសប៊ុក ក្រោយពីបានឃើញសកម្មភាព របស់លោក សុខគា ខាងលើនេះ បានបង្ហាញពីចំណាប់អារម្មណ៍ភ្ញាក់ផ្អើល និងបានសរសេរ Comment បែបលេងសើចថា "តើបងសុខ គាធ្វើអីគេហ្នឹង ?? អួយ…!ធ្វើអ៊ីចឹងទេនៀក…!"។

ដូច្នេះកុំឲ្យនៅយូរ មានតែទស្សនា ទាំងអស់គ្នាមើល៍ថា តើប្រិយមិត្ត គិតយ៉ាងម៉េចដែរ ចំពោះរូបភាព របស់លោក ដួង សុខគា មួយនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload