យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក លុយអស់៤០លានរៀល និងមាស៨តំឡឹង

(សៀមរាប)៖ បុរសម្នាក់ដើរទៅចម្ការ បានប្រហែលជាង២ម៉ោង ស្រាប់តែត្រូវចោរមួយក្រុមឡើងគាស់ផ្ទះ យកលុយ និងមាសអស់ជាច្រើនតំឡឹង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប គួរឲ្យអាណិតយ៉ាងខ្លាំង ខណៈទ្រព្យសម្បត្តិទាំងនេះ បានខិតខំរកទាំងញើសឈាម។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹង នៅយប់ថ្ងៃនោះ ជនរងគ្រោះមានឈ្មោះ លុន បូរ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក បានមកប្តឹងសមត្ថកិច្ចនគរបាលថា មានផ្ទះរបស់គាត់ត្រូវ បានជនមិនស្គាល់មុខ ធ្វើសកម្មភាពគាស់ក្តារពីក្រោមផ្ទះ ឡើងទៅលើ ដោយធ្វើសកម្មភាព កាត់ត្រចៀកសោរ កេះដែកសម្រាប់ដាក់ របស់របរមានតំលៃ យកអស់រលីង។

លោកអធិការស្រុក បានបន្តថា របស់ដែលជនសង្ស័យ បានយកទៅមាន ប្រាក់៤០លានរៀល ខែ្សកមាស៣ខ្សែ ខែ្សដៃមាស២ខែ្ស ជញ្ជៀនមាស២វង់ និងបន្តោមាស់០១ សរុបអស់៨តំឡឹងមាស។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចមិនទាន់ដឹងថា ជនល្មើសមានគ្នាប៉ុន្មាននាក់នោះទេ ពីព្រោះរឿងនេះស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ ហើយកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

ករណីស្រដៀងនេះដែរ ទើបតែកើតឡើងនៅចុងខែកញ្ញាខណៈ​មាន​សន្តិសុខ​យាម​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​ព្រោងព្រាត ។

ហេតុការណ៍​ចោរ​គាស់​ទូដែក​ យក​លុយ​នេះ​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន ដែល​មា​នទី​តាំងនៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ (​មិនដឹង​ម៉ោង​ប៉ុន្មាន​)​ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ចោរ​១​ក្រុម​មិនដឹង​មុខ និង​ចំនួន បាន​ធ្វើ​សកម្មភាព​កាត់​សោ​ឃ្លាំង​ទូដែក និង​កាត់​សោ​បន្ទប់​អគ្គនាយក របស់​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន​យក​លុយ​ តម្កល់​ទុក​សម្រាប់​ចំណាយ​ក្នុង​រោងចក្រ​អស់​ចំនួន​ ៤៥.៧៤៣,៥៧ (​បួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំពីរ​រយ​សែសិប​បី​ដុល្លារ​ចុច​ហាសិប​ប្រាំពីរ​សែន​) និង​លុយ​ខែ្ម​រ​ចំនួន​១១.៦៧១.៣០០​រៀល​(​ដប់​មួយ​លាន​ប្រាំមួយ​រយ​ចិតសិប​មួយ​ពាន់​បី​រយ​រៀល​) ។

លោក​អធិការរង​បន្ត​ថា លុះដល់​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ទើប​សន្តិសុខ​វេន​ពេល​ ថ្ងៃ​ចូល​ធ្វើការ​បានដឹង និង​មានការ​ភ្ញាក់ផ្អើល​ថា មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​គាស់​ លួច​យក​លុយ​អស់​រាប់​ម៉ឺន​ដុល្លារ ទើប​ខាង​រោងចក្រ​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ ។

សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា រោងចក្រ វ៉ា​យ ធី ស៊ី ខ​ប​ប៉ូ​រ៉េ​សិន (YTC CORPORATION) នេះ​មាន​អគ្គនាយក​ឈ្មោះ គឹ​ម ម៉ី​ជី​ន ជនជាតិ​កូរ៉េ ។ ហើយ​រោងចក្រ​នេះ​មាន​សន្តិសុខ​យាម​ច្រើន​ណាស់ មិន​គួរ​ណា​ចោរ​ហ៊ាន​លួច​ចូល​គាស់​នោះ​ទេ ម្យ៉ាងទៀត​ខាង​សន្តិសុខ​ ដែល​យាម​ពេល​យប់​ហាក់​ មិន​ចង់​សហការ​ជាមួយ សមត្ថកិច្ច​ដើម្បី​ ធ្វើការ​ស្រាវជ្រាវ​ឡើយ ។

សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​ តម្រុយ​ណាមួយ​នៅឡើយ​ទេ ដោយ​និយាយ​ថា ករណី​នេះ​មាន​ពន្លឺ​ខ្លះ​ហើយ ដោយ​សុំ​ពេល​ប្រមូល​ភស្តុ​តាង​បន្តិច​សិន ពេល​នេះ​ជំនាញ​កំពុង​សហការ​ជាមួយ​កម្លាំ ង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ជំនាញ​បច្ចេកទេស​ខេត្ត​ដើម្បី​ស្រាវជ្រាវ​តាម​រយៈ​ ស្នាម​ក្រយៅ​ដៃ​ដែល​ជាប់​ នៅ​នឹង​ទូដែក​រក​សាវតា​ពិត​នៃ​ម្ចាស់​ស្នាម​ក្រយៅ​ដៃ​ទាំងនេះ ។

ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ចោរ​ដែល​ចូល​មក​លួច​គាត់​ទូដែក​យក​លុយ​ ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​បែប​នេះ គ្មាន​មនុស្ស​ខាងក្រៅ​ឯណា​ធ្វើ​បាន​ឡើយ គឺ​មាន​តែ​ចោរ​ស្រុក​ឲ្យ​ដៃ​ទេ ទើប​ចោរព្រៃ​ហ៊ាន​ចូល​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក លុយអស់៤០លានរៀល និងមាស៨តំឡឹង

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក លុយអស់៤០លានរៀល និងមាស៨តំឡឹង

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក លុយអស់៤០លានរៀល និងមាស៨តំឡឹង

យំលែងចេញ! បុរសអ្នកចម្ការម្នាក់មិននៅផ្ទះ ចោរចូលគាស់យក លុយអស់៤០លានរៀល និងមាស៨តំឡឹង