ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក

6 Videos


ថ្មីៗនេះ ឯកឧត្ដម ម៉ុង ឫទ្ធី បានធ្វើដំណើរទៅគិរីរម្យ ដោយសារតែឃ្លានតាមផ្លូវពេកឯកឧត្ដមក៏បានឈប់ទិញពោតស្ងោរដើម្បីបំពេញក្រពះ។ តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ស្ត្រីមេម៉ាយកូនពីរវ័យ៤៦ឆ្នាំ ដែលជាអ្នកលក់ពោតស្ងោរ បានសុំឱ្យឯកឧត្ដមជួយរកប្ដីឱ្យគាត់ ។

ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យអស់សំណើចខ្លាំងជាងនេះគឺ ស្ត្រីមេម៉ាយដែលជាអ្នកលក់ពោតស្ងោររូបនេះ បានប្រាប់ ឯកឧត្ដម ថា លក្ខណៈសម្បត្តិប្ដីដែលគាត់ចង់បាន លុះត្រាតែមានមុខមាត់ដូច ឯកឧត្ដម ទើបគាត់យក ។

ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដមម៉ុង ឫទ្ធី បានសរសេររៀបរាប់ថា «ឃ្លានពេកហួសម៉ោងបាយមកជិតដល់ផ្លូវបំបែកគិរីរម្យឈប់រកទិញពោតស្ងោរទ្រាប់បាតសាលាកុំឱ្យខ្យល់ចាប់អ្នកលក់ពោតថ្ងូរថាជួយរកប្តីឱ្យផងបើមុខមាត់ប្រហែលខ្ញុំបានយកមេម៉ាយអាយុ ៤៦ ឆ្នាំប្តីស្លាប់ចោលជាង ១០ ឆ្នាំហើយមានកូនពីរនាក់នៅក្នុងបន្ទុកពេលនេះមានតែសម្រេចលើប្រិយមិត្តFB ទៅចុះថាតើសមគ្នាដែរឬទេ ?»

ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក

ក្រោយពីបានឃើញសារនេះហើយ មានប្រិយមិត្តអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលមកបញ្ចេញមតិយោបល់ក្នុងអត្ថន័យលេងសើចបែបស្រឡាញ់ និងចូលចិត្តពីទង្វើដែលមិនចេះប្រកាន់វណ្ណៈរបស់ ឯកឧត្ដម ដែលមានចំពោះប្រជាពលរដ្ឋក្រីក្រ ៕ BeBe

ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក

  • ស្រ្តីមេម៉ាយវ័យ ៤៦ ឆ្នំា ពឹងឯកឧត្ដម ម៉ុង ឫទ្ធី ឱ្យជួយរកប្ដីមុខប្រហែលលោក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/24  Category:ក្នុងស្រុក
Tags: